បាល់ទាត់

UEFA នឹង​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ថា​តើ Real Madrid ត្រូវ​ធ្វើ​ដំណើរទៅ​ទឹក​ដី Man City ឬ​ក៏​អត់

សហព័ន្ធកីឡាបាល់​ទាត់​អឺរ៉ុប​បនឹង​សម្រេច​ចិត្ត​ថា​តើ​ឲ្យ​ Real Madrid ត្រូវ​ធ្វើ​ដំណើរទៅ​កាន់​កីឡដ្ឋាន Etihad Stadium ឬ​ក៏​អត់នោះ​​នឹង​ដឹង​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ខាង​មុខ​នេះ​ហើយ។

មែន​ទែន​ទៅ!​សម្រាប់​ផលចំណេញរបស់​ខ្លួន Manchester City ជំរុញ​ឲ្យការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ប្រកួត​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ខណៈ​ដែល UEFA បាន​ត្រៀម​ទឹក​ដីកណ្ដាលមួយឲ្យ​ក្រុម​ទាំងអស់​ប្រកួត​នោះ​គឺ​ប្រទេសព័រទុយហ្គាល់។ ការ​ចាប់ឆ្នោតសម្រាប់​សម្រាប់​ក្រុម​ណាដែល​នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ឬ​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​ UEFA នឹង​សម្រេច​ចិត្ត​រាល់​ការ​ប្រកួត​ទាំងអស់​ដែល​នៅ​សល់។

ស្រប​ពេលដែល​ទីកន្លែង​ប្រកួត​សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​តែ​ជា​កង្វល់នោះ​ប្រទេស​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ជម្រើសល្អជាង​គេ។ អីចឹង​ក៏​ដោយ! ជំនួប​ជើង​ទី​២​រវាង​ Manchester City និង​ Real Madrid នៅ​ជា​ព័ត៌មាន​ថ្មី​ចុង​ក្រោយ​គេ។ ក្រុម​ភ្ញៀវ​សម្រាប់​ជើង​ទី​មួយ( Manchester City)​បាន​ជំរុញ​ឲ្យ​ប្រកួត​ជើង​ទី​២ក្នុង​ទឹក​ដី​ខ្លួនឯង​ដែល​ជា​ការ​ប្រកួត​បិទទ្វារ។

អីចឹង​ហើយ! Real Madrid នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Etihad ប៉ុន្តែពួក​គេ​អាចនឹង​មិន​ទៅ​វិញ​ដោយ​សារ​ស្ថានភាព​ Covid-19 មិន​ទាន់​ស្រួលបួល។ យ៉ាង​ណា​ក្ដី! ក្រុម​ទាំង​ពី​ត្រូវ​ប្រកួត​នៅ​កីឡដ្ឋានរបស់  Man City ឬ​ក៏​នៅ​ប្រទេស​ព័រទុយហ្គាល់នឹង​ដឹង​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​មិនខាន។

ពីជើង​ទី​មួយ! Real Madrid ចាញ់​ក្រុម​ Manchester City ២​ទល់​១​ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន Bernabeu ១​គ្រាប់​របស់ Real រក​បាន​ដោយ Isco ហើយ​២​គ្រាប់​របស់ Man City រក​បាន​ដោយ Gabriel Jesusនិង​ Kevin de Bruyne៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628