បាល់ទាត់

១៦ប្រកួតចុង​ក្រោយ Man Utd មិន​ដែល​ចាញ់! ​តែ​កីឡាករមិន​សូវល្បី​ម្នាក់​លេង​រួម​ចំណែក​គ្រប់​ប្រកួត

ខ្សែការពារ​ស្លាបឆ្វេង Luke Shaw ត្រូវ​បាន​គេង​ដឹង​ថា​បាន​បង្ហាញ​ទម្រង់​លេង​ម្ដងលិច ម្ដង​អណ្ដែតឲ្យ​ Manchester United រដូវ​កាល​គ្រប់​ពាន​រង្វាន់ក្នុងរដូវកាលនេះ​ប៉ុន្តែ​ចាប់​ពី​ក្រុម​បិសាចក្រហម​មួយ​នេះ ​មិន​ទាន់​ស្គាល់ចាញ់​ក្នុង​១៦​ប្រកួត​ចុង​ក្រោយ​ ខ្សែ​ការពារ​ជម្រើស​ជាតិ​អង់គ្លេស​​រួម​ចំណែក​គ្រប់​ប្រកួត។

លើក​ចុង​ក្រោយ​ដែល Manchester United រង់បរាជ័យ​គឺ​ចាញ់​ក្រុម Burnley ២​ទល់​០​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា ក្នុងពានរង្វាន់ Premier League។​​ ក្រោយ​ពី​នោះ​មក! ពួក​គេ​លេង​១៦​ប្រកួតហើយ​ក្នុង​ Premier League ហើយ​ឈ្នះ​រហូត។ កីឡាករ​ម្នាក់​ដែល​រួម​ចំណែក​គ្រប់​ប្រកួត​ចាប់​ពី​បេល​នោះ​គឺ​ខ្សែ​ការពារស្លាប Luke Shaw ហ្នឹង​ឯង។

អតីតកីឡាកររបស់​ក្លិប Southampton កាន់​កាប់​ដំណែងស្លាបឆ្វេង ហើយ​ពេល​ខ្លះ​រូប​គេ​លេង​ការពារ​កណ្ដាលផង​ដែរ។ ក្នុង​ចំណោម​កីឡាករ​ទាំងអស់​មាន​តែ  Harry Maguire និង Bruno Fernandes ប៉ុនណោះ​ដែល​ខិត​ជិត​តាម​កំណត់​ត្រា​របស់​ Shaw គឺ​បង្ហាញ​ខ្លួន​បាន​១៥​ប្រកួត ក្នុង​ចំណោម​១៦​ប្រកួត​មិន​ដែល​ចាញ់​ទាំង​នោះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628