បាល់ទាត់

គ្រាប់បាល់ទាត់ផ្កាប់ចានរបស់ Bruno ទល់​ក្រុម Brighton ឈ្នះ​ពាន​​គ្រាប់​បាល់​បញ្ចូល​ទី​ល្អ​ជាង​គេ​ប្រចាំ​ខែមិថុនា

គ្រាប់បាល់​របស់ Bruno Fernandes ដែល​រក​បាន​ក្រោយ​ប្រើក្បួន​វាយបកលឿនៗ Counter-Attack ទល់​នឹង​ក្រុម​ Brighton បាន​ក្លាយ​ជា​គ្រាប់​បាល់​ល្អ​ជាង​គេ​ប្រចាំខែ​មិថុនា។

blog_image

ក្នុង​ការ​ប្រកួត​ដែល Manchester United ឈ្នះ​ក្រុម Brighton ៣​ទល់​០​ដែល​រូប​គេ​រក​បាន​២​គ្រាប់​ម្នាក់​ឯង (​គ្រាប់​ទី​២​និង​ទី​៣)​ គឺ​ជា​គ្រាប់​បាល​ដែល​បិសាចក្រហម​បាន​ធ្វើ​ការ​វាយ​បក​លឿនៗ​។ ចេញ​ពី​ជើង​របស់ Matic បញ្ជូនឲ្យ​ Greenwood នៅ​ស្លាប​ឆ្វេង​ហើយ​អូសឡើង​ឡើង​និង​ផ្លោង​មួយ​ជើង​យ៉ាងស្អាត​ឲ្យ​ Bruno Feenandes ទាត់​បញ្ចូល​ទី​មិន​ឲ្យ​បាល់​ធ្លាក់ដល់​ដី​នោះ​ទេ។

blog_image

ដំបូងឡើយ! គ្រាប់​បាល់​របស់ខ្សែបម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​ជាប់បេក្ខភាព​ជាមួយ​មិត្តរួម​ក្រុម Anthony Martial ដែល​ស៊ុត​គ្រាប់​ទី​៣​(Hat-trick)របស់​ខ្លួន​ក្នុង​ជំនួប​ Sheffield United ប៉ុន្តែ​គ្រាប់បាល់របស់ Bruno ឈ្នះ​ពាន​គ្រាប់​បាល់​ល្អ​ជាង​គេ​ទៅ​វិញ។

blog_image

ចាប់​តាំងពី​មក​ចូល​រួម​ជាមួយបិសាចក្រហម​កាល​ពី​ខែមករា Bruno បង្ហាញខ្លួន​បាន​៩​ប្រកួត​ក្នុង​ Premier League រក​បាន​គ្រាប់​បាល់​៦​គ្រាប់​និង​បញ្ជូនបាល់​បាន៥​ដង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628