បាល់ទាត់

ព្រៃវែងនិងសៀមរាប​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Hun Sen Cup មុន​គេ

ក្រុម​ខេត្តព្រៃវែង និង​ខេត្តសៀមរាប បាន​ឡើង​ទៅ​វគ្គ​១/២ (វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត)នៃការ​ប្រកួត​ពាន​រង្វាន់ពាន សម្ដេច​ហ៊ុន សែន​ថ្នាក់ខេត្ត បន្ទាប់​ពី​យក​ឈ្នះ​គូប្រកួតរបស់​ខ្លួន​ដេល​ការ​ប្រកួត​ទើប​ចប់​មុនេះបន្តិច។

ក្រុម​ខេត្តព្រៃវែង​បាន​យក​ឈ្នះ​ខេត្តកោះកុងក្នុង​លទ្ធផល​ទាំង​ពីរ​ជើង​៨​ទល១​ ខណៈ​ដែល​ខេត្តសៀមរាប​បាន​យក​ឈ្នះ​ខេត្តកណ្ដាល​ក្នុង​លទ្ធផល​បាល់​កាត់​សេច​ក្ដី​១១​ម៉ែត្រ ៣ទល់​១​បន្ទាប់​ពី​លទ្ធផលស្មើ​គ្នា​៤ទល់​៤។ នេះ​មាន​ន័យ​ថា​ ក្រុម​ខេត្តព្រៃវែង​និង​​ខេត្ត​សៀម​រាប​រង់ចាំនៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រមុនគេ។ នៅ​សល់​២​គូ​ទៀត​ដេល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ដែល​ក្រុមខេត្ត ត្បូងឃ្មុំ​និង​ខេត្តកំពង់ស្ពឺ ហើយ​ខេត្តកំពង់ឆ្នាំង​ត្រូវ​ជួប​ក្រុម​ខេត្តកែប។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628