បាល់ទាត់

ភ្នាក់ងាររបស់​ Daniel James​ បដិសេធកីឡាកររបស់​ខ្លួន​នឹង​លេង​ខ្ចី​ជើង​នៅ​រដូវ​កាល​ក្រោយ

Daniel James ​នឹង​ចាក​ចេញ​ទៅ​លេង​ខ្ចី​ជើង​នៅ​រដូវកាល​ក្រោយ​នោះ​ទេ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​ លោក Jonathan Barnett ភ្នាក់ងារ​ដោះដូរ​របស់​កីឡាករសញ្ជាតិ​វែល​ហើយ​លោក​បន្ត​ថា​ James ជា​ផ្នែមួយដ៏​សំខាន់​របស់ Manchester United។

James គឺ​ជា​កីឡាករ​ដំបូង​បំផុត​ដែលលោក Ole Gunnar Solskjaer ចុះ​កុងត្រា​ ពេល​ដែល​លោក​កាន់​តួនាទី​ជា​អ្នក​ចាត់​ការ​ពេញ​សិទ្ធិ​កាល​ពី​ឆ្នាំ​២០១៩។ បិសាចក្រហម​ចំណាយ​លុយ​១៩លាន​ដុល្លារ​ ទិញ​កីឡាករ​រូបនេះ​ពី​ក្លិប Swansea ដែល​ជា​កន្លែង​មួយ​ដែល​ខ្លួន​បាន​បង្ហាញ​ទម្រង់លេង​ល្អ​ហើយ​ក្លាយជាកីឡាករ​ល្អបំផុត​ក្នុងក្របខ័ណ្ឌ Championship។

កីឡាករ​វ័យ​២២ឆ្នាំ​ចុះ​កុងត្រា​៥​ឆ្នាំនៅ​Old Trafford ហើយ​ចូល​ភ្លាម​រក​បាន​គ្រាប់​បាល់​ភ្លាមក្នុង​ជំនួប​ជាមួយ​ Chelsea កាល​ពី​ដើម​រដូវ​កាល​ឈ្នះ​៤​ទល់​០។ ពេល​សួរ​ថា​តើ​ James​នឹង​មាន​ឱកាស​ចាក​ចេញ​ទៅ​លេង​ខ្ចី​ជើង​នៅ​រដូវ​កាល​ដែរ​ឬ​ទេ​ ពេល​ដេល​ទីផ្សារ​ដោះដូរ​កីឡាករបើក​ឡើង​វិញ​ហើយ​ភ្នាក់ងារ​របស់​គាត់​លោក Barnett និយាយ​ក្នុង​កាសែត​Stretty News ថា៖

” ទេ!​គាត់​ជា​ផ្នែកមួយសំខាន់​នៃក្រុម Manchester United។ ខ្ញុំ​ឃើញគាត់​លេង​ជាមួយ Man Utd ដែរតើ។

មាន​គំនិត​មួយ​ថា ​James គ្រាន់តែជា​កីឡាករ​ដែល​ត្រឹម​តែ​អង្គុយបម្រុង​នឹង​រង់ចាំ​ប្ដូរ​ចូល​ប៉ុណ្ណោះ ហើយ​ត្រឹម​ជា​កីឡាករ​ប្រឹងប្រែង​សម្រាប់​ឱកាស​លេង​។ ឆ្លើយតប​នឹង​គំនិត​នេះ​លោក Jonathan Barnett បកស្រាយ​ថា៖

” ខ្ញុំ​គិត​ថាបើ​អ្នក​គ្មាន​អាប្បកិរិយាបែបនេះ​នោះ​ទេ អ្នក​មិន​គួរ​តែ​ទៅ Man Utd នោះ​ទេ។ យើង​ជា​ក្រុម​មួយ​ដែល​ទទួល​ខុស​ត្រូវ​និង​ជួយ​ជ្រោមជ្រែង​គាត់ ហើយ​ចង្អុលបង្ហាញនេះ នោះ”។ 

Soccer Football – Europa League – Round of 32 Second Leg – Manchester United v Club Brugge – Old Trafford, Manchester, Britain – February 27, 2020 Manchester United’s Daniel James reacts Action Images via Reuters/Jason Cairnduff

“ ខ្ញុំគិតថាប្រសិនបើអ្នកសួរជាទូទៅនៅ Manchester United ហើយខ្ញុំកំពុងសន្មតទៅ​ចុះ។ ខ្ញុំមិនបាននិយាយជាមួយពួកគេទេ ប៉ុន្តែពួកគេនឹងពេញចិត្តចំពោះការរីកចម្រើនរបស់គាត់”។

“ វាជារឿងធម្មតាទេ ជាមួយកីឡាករវ័យក្មេងដែលគាត់មានទម្រង់លេងធ្លាក់តិចតួចក្នុងពេលតែមួយ ដែលកីឡាករដទៃទៀតធ្វើបានល្អ ដូច្នេះគាត់នឹងត្រូវរង់ចាំឱកាសរបស់គាត់ ហើយនៅពេលគាត់ទទួលបានគាត់នឹងទទួលយកវា”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628