បាល់ទាត់

កែប និង​ត្បូងឃ្មុំ​ឡើង​ទៅវគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រពានសម្ដេច ហ៊ុន សែន​

ក្រោយ​ការ​ប្រកួត​ចប់​មុននេះបន្តិច ក្នុង​ពាន​រង្វាន់​ Hun Sen Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​ក្រុម​ខេត្តកែប និង​ខេត្តត្បូងឃ្មុំ​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​គូ​ប្រកួត​រៀង​ៗខ្លួន។

កែប​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នេះ​ដោយ​សារ​ការ​យក​ឈ្នះ​ក្រុម​ខេត្តកំពង់ឆ្នាំង​ដោយ​លទ្ធផល​ទាំង​ពីរ​ជើង ៦​ទល់៤ បន្ទាប់​ពី​ឈ្នះ​នៅ​ជើង​ទី​នេះបន្ថែម​ទៀត​២​ទល់​១។ កាល​ពី​ជើង​ទី​១​ក្នុង​ទឹក​ដី​ខេត្ត​កែប ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​៤​ទល់​៣។​លទ្ធផល​បែបនេះ បាន​ធ្វើឲ្យ​កែប​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ដែល​មាន​ខែត្រ សៀមរាប នឹង​ព្រៃវែង​ដែល​ឡើង​ទៅ​ចាំ​កាល​ពី​ម្សិលមិញ។

មួយ​គូ​ចុង​ក្រោយ​គឺ​ខេត្កត្បូងឃ្មុំ​បាន​យក​ឈ្នះ​ក្រុម​ខេត្តកំពង់ស្ពឺក្នុង​លទ្ធផលសរុប​ទាំង​ពីរ​ជើង​៣​ទល់​១ ខណៈ​ជើង​ទី​ពីរ​នេះ​ស្មើ​គ្នា​ក្នុង​លទ្ធផល​១​ទល់​១។​កាល​ពី​ជើង​ទី​មួយ​ប្រកួតនៅ​ទឹក​ដីខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ​បាន​យក​ឈ្នះ២​ទល់​០។

អីចឹង! ក្រុម​ដែល​ត្រូវ​តតាំងគ្នា​នៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់សម្ដេច ហ៊ុន សែន​គឺ​ព្រៃវែង សៀមរាប ត្បូងឃ្មុំ និង​ខេត្ត​កែប៕

រូបភាព៖ CNCC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628