បាល់ទាត់

លោក Ole Gunnar Solskjaer និយាយ​ពី​បច្ចុប្បន្នភាពកុងត្រា​របស់ Paul Pogba

គ្រូបង្វឹកបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer សង្ឃឹមថា Paul Pogba នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប ​ខណៈ​ដែល​កុងត្រា​ចាស់របស់​កីឡាករ​បារាំង​រូបនេះ​ផុត​កំណត់​នៅ​ឆ្នាំ​២០២១ ហើយ​រដូវ​កាល​ក្រោយ​ នឹង​ចូល​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃការ​ផុត​កុងត្រាហើយ។

United បាន​ចង​ជើង​ខ្សែ​បម្រើ​២រូប​គឺ​ Scott McTominay និង Nemanja Matic ​ជា​មួយ​ការ​ផ្ដល់​កុងត្រា​ថ្មី​ហើយ​លោក Solskjaer ក៏​មាន​បំណង​ចង់​ឲ្យ​ Paul Pogba បន្តដែរ​ ស្រ​បពេល​ដែល​ខ្សែ​បម្រើ​រូបនេះ​មាន​ទំនាក់​ទំនងផ្ទេរ​ទៅ​លេង​នៅ Real Madrid និង​ Juventus។ និយាយ​ពី​បច្ចុប្បន្នភាព​របស់​ Pogba ក្នុង​វេបសាយផ្លូវការ​របស់​ក្លិប​លោក Ole ថា៖

” ខ្ញុំ​មិន​អាច​បញ្ចេញ​មតិយោបល់លើ​ការពិភាក្សា​រវាង​កីឡាករ​និង​ក្លិប​បាន​ទេ ប៉ុន្តែពិត​ណាស់! យើង​ច​ង់រក្សា​កីឡាករ​ល្អ​បំផុត​របស់​យើង​ឲ្យ​នៅ​ជាមួយក្លិប​បន្ត​ទៀត”។

“យើង​ចង់​សាងសង់ក្រុម​មួយ​សម្រាប់​អនាគត ហើយ​ Scott និង​ Nemanja ដែល​លេង​ក្នុង​តួនាទី​ប្រហាក់ប្រហែល​គ្នា​​ប៉ុន្តែ​ពួក​គេ​មាន​ជំហ៊ាន​នៃ​អាជីព​ខុស​គ្នា។​មួយ​ទើប​ចាប់​ផ្ដើម ហើយ​មួយ​ទៀត​ជា​កីឡាករ​មាន​បទពិសោធន៍។ យើង​ក៏​មាន​កីឡាករ​ដែល​មាន​លក្ខណៈឈាន​ដល់​ដំណាក់កាលវ័យក្មេង​ផង មាន​បទពិសធន៍​ផងដែរ”។

“សង្ឃឹម​ថា​យើង​អាច​ធ្វើ​អ្វី​មួយ​ជាមួយ​ Pogba។ ខ្ញុំ​ដឹង​ថា​ចាប់​តាំងពី​ Paul ត្រឡប់​មក​វិញ គាត់​កាន់​តែ​ប្រសើរឡើងៗបន្តិច​ម្ដងៗ​គាត់​រីករាយ​ជាមួយបាល់​ទាត់របស់​គាត់​ហើយ​ចាំ​មើល​ថា​តើ​គាត់​យក​អ្វី​មក​ឲ្យ​យើង”៕

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628