បាល់ទាត់

U19 អីរ៉ង់តែងតាំង​អតីតខ្សែ​ការពារជម្រើស​ជាតិម្នាក់​មុន​ព្រឹត្តិការណ៍ AFC U-19 មក​ដល់

ទីក្រុង TEHRAN ៖ អតីតខ្សែការពារ​ជម្រើស​ជាតិ​អ៊ីរ៉ង់​លោក Sohrab Bakhtiarizadeh ត្រូវបាន​តែងតាំង​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ង់​វ័យ​ក្រោម​១៩​ឆ្នាំ​ ជំនួស​លោក Sirous Pourmousavi។

Bakhtiarizadeh គឺ​ជា​អតីតសមាជិក​ក្រុមជម្រើស​ជាតិ​អ៊ីរ៉ង់​ទៅ​លេង​នៅ​ World Cup 2006 ​ហើយ​គាត់​ជា​អ្នក​រក​បាន​គ្រាប់​បាល់តាម​ស្មើ​ក្រុមជម្រើស​ជាតិ​អង់ហ្គោឡា​១​ទល់​០​។ លោក​មាន​បទពិសោធន៍​ដឹកនាំ​ក្លិប Naft Masjed Soleyman ដែល​លេង​ក្នុង​ពាន​រង្វាន់ Persian Gulf Pro League ដែល​ជា​លីគកំពូល​បាល់​ទាត់​អីរ៉ង់​និង​ក្រុមឈុត​ U23 អ៊ីរ៉ង់​ទៀត​ផង។

Bakhtiarizadeh នឹង​នាំ​ក្រុម U19 របស់​ខ្លួន​ប្រកួតប្រជែង​ក្នុង​ពាន 2020 AFC U19 Championship ក្នុង​ប្រទេស​អ៊ុយបេគីស្ថាន​ក្នុង​ខែ​តលា​ខាង​មុខ​។ ពួក​គេ​ស្ថិត​ក្នុង​ពូល A ជាមួយ​ម្ចាស់​ផ្ទះអ៊ុយបេគីស្ថាន កម្ពុជា និង​ឥណ្ឌូនេស៊ី។ ក្រុម​៤ដែល​ឡើង​ដល់​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​នឹង​បន្ត​ទៅ​លេង​នៅ​ 2021 FIFA U-20 World Cup ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628