បាល់ទាត់

Dortmund កំពុង​ស្វែង​រក​អ្នក​ជំនួសកន្លែងរបស់ Sancho ​ត្រៀម​ទុកមុនក្នុង​ករណី​គោលដៅរបស់ Man Utd ម្នាក់នេះចាកចេញ

ប្រធានផ្នែកកីឡារបស់​ក្លិប Borussia Dortmund  លោក Michael Zorc​ បាន​និយាយ​ថា​ក្លិប​កំពុង​តែ​ដាក់​គោលដៅ​រក​ខ្សែប្រយុទ្ធមួយចំនួន​ ដើម្បី​នាំចូលមក​ជំនួស​កន្លែង​របស់​ Jadon Sancho ក្នុង​ករណី​អាច​ដែល​គោលដៅ​របស់​ក្រុមបិសាចក្រហម​រូបនេះ​ចាក​ចេញ។

Sancho មាន​ទំនាក់ទំនងយ៉ាង​ជិត​ស្និទ​មក​ចូល​រួ​​ជាមួយបិសាចក្រហម​ដែលជា​ក្លិប​យក្សមួយ​នៅ Premier League ​ខណៈ​ដែល​ Liverpool, Chelsea, និង​ Real Madrid ក៏​ធ្លាប់​ជាប់​ទាក់​ទង​ចង់​បាន​កីឡាករ​វ័យ​២០​ឆ្នាំរូបនេះដែរ។

Dortmund​ បាន​តំណត់​តម្លៃខ្លួនកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ​ ១២០លាន​អឺរ៉ូ (១០៨លានផោន/១៣៦លាន​ដុល្លារ) បន្ទាប់​ពី​រូប​គេ​ចាក​ចេញ​ពី Manchester City កាល​ពី​ឆ្នាំ​២០១៧​។ និយាយ​អំពី​ករណី​អាច​ចាក​ចេញ​របស់ Sancho លោក Zorc និយាយ​ក្នុង​កាសែត Kicker ថា៖

“ប្រសិន​បើ Sancho ចាក​ចេញ​យើង​នឹង​ធ្វើ​អ្វីមួយជាថ្មី​ម្ដង​ទៀត​ដើម្បី​ជំនួស​កន្លែង​ក្នុងតំបនប្រយុទ្ធ។ មាន​កីឡាករ​ម្នាក់​ឬ​ក៏​ពីរនាក់ដែលជាគោលដៅរបស់​ពួកយើង”។

Sancho ស៊ុត​បញ្ចូល​ទី១៧​គ្រាប់​និង​បញ្ជូនបាល់១៦ដង​ឲ្យ​Dortmund ទទួលបាន​ជើងឯករងពាន Bundesliga រដូវ​កាល​នេះ។ កីឡាករ​វ័យ២០ឆ្នាំ​ស៊ុត​បញ្ជូល​ទី​២០​គ្រាប់​គិត​លើ​គ្រប់​ពាន​រង្វាន់​ដែល​បាន​ចូល​លេងក្នុងរដូវ​កាល​២០១៩/២០២០​ហើយ​បាន​ក្លាយ​ជា​កីឡាករ​មាន​សក្ដានុពលក្នុង​ទីផ្សារដោះដូរកីឡាករ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628