បាល់ទាត់

កីឡាករជប៉ុនលេងនៅលីគកម្ពុជាមុនគេ Ota ចូលរួមជាមួយក្លិបលីគកំពូលឡាវ Master 7

កីឡាករសញ្ជាតិជប៉ុន Takahito Ota ដែលអ្នកនិយមគាំទ្រលីគកំពូលកម្ពុជាប្រាកដជាស្គាល់ច្បាស់ ពេលនេះបានចូលរួមជាមួយក្លិបជើងឯករងនៃលីគកំពូលឡាវ Master 7 FC ។ នេះបើសង្កេតឃើញការបង្ហោះជាផ្លូវការពីគណនីគេហទំព័របណ្តាញសង្គម Facebook របស់ក្លិបមួយនេះ។

គួរឲ្យដឹងថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ គឺជាកីឡាករសញ្ជាតិជប៉ុនដំបូងគេបំផុត បានបង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្រលីគកំពូលកម្ពុជា ពោលគឺបានចូលរួមជាមួយក្លិបភ្នំពេញក្រោន កាលពីឆ្នាំ២០១១ និងបានរួមចំណែកលើកពានលីគកំពូលផងដែរនាឆ្នាំនោះ។

ចំណាយពេលជាង ១០ ឆ្នាំនៅប្រទេសកម្ពុជាយើង Takahito Ota ធ្លាប់បានលេងចូលរួមលេងឲ្យស្ទើរគ្រប់ក្លិបរួមមាន ភ្នំពេញក្រោន ក្រសួងការពារជាតិ (Tiffy Army FC បច្ចុប្បន្ន) នគរបាលជាតិ ស៊ីម៉ាក វេស្ទើនភ្នំពេញ បៀលប្រាយយូណាយធីត និង គិរីវង់សុខសែនជ័យ។

ពាក់កណ្តាលឆ្នាំ២០១៩ ចុងក្រោយបង្អស់ កីឡាករលេងក្នុងតំណែងខ្សែបម្រើខាងលើបានផ្លាស់ទៅលេងនៅលីគកំពូលតៃវ៉ាន់ ដោយចូលរួមជាមួយក្លិប Taipei Red Lions ។ ដោយឡែកសម្រាប់រដូវកាល ២០២០ នេះផ្ទាល់រូបគាត់បានសម្រេចចិត្តចូលរួមជាមួយក្លិប Master 7 FC ក្នុងលីគកំពូលឡាវ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628