បាល់ទាត់

ផ្លូវការៈ Bundesliga បើករដូវកាលថ្មី ២០២០/២០២១ នៅថ្ងៃទី១៨ ខែកញ្ញា

សមាគមបាល់់ទាត់លីគអាល្លឺម៉ង់ (DFL) បានប្រកាសចេញជាផ្លូវការចំពោះកាលវិភាគប្រកួតលីគកំពូលអាល្លឺម៉ង់ (Bundesliga) សម្រាប់រដូវកាលថ្មី ២០២០/២០២១ ដែលគ្រោងនឹងរៀបចំចាប់ពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២០ តទៅ។

តាមសេចក្តីប្រកាសផ្លវូការពីស្ថាប័នខាងលើ លីគកំពូលល្បីរបស់ពិភពលោកមួយនេះនឹងចាប់ផ្តើមបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ តទៅ ដោយគ្រោងបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ។

បើយោងទៅតាមកាលវិភាគចាស់ ក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែបញ្ហានៃវិបត្តិជំងឺរាតត្បាតសកល COVID-19 បានរុញច្រានពេលវេលាទៅមុខបែបនេះ ក៏ដូចជាការទុកឳកាសឲ្យក្លិបនីមួយៗ និងកីឡាករតាមក្លិបអាចមានពេលវេលាសម្រាកលម្ហែរកាយ រួមទាំងពេលវេលារៀបចំក្រុមត្រៀមខ្លួនផងដែរ។

រំលឹកផងថាក្នុងរដូវកាល ២០១៩/២០២០ នេះក្លិបយក្ស FC Bayern Munich នៅតែរក្សាកំណត់ត្រាឈ្នះពានលីគ ៨ រដូវកាលចុងក្រោយជាប់គ្នា។ ចំណែកក្លិបចំនួន ២ ដែលនៅបាតតារាតត្រូវកាត់ចេញរួមមាន Fortuna Dusseeldorf និងក្លិប SC Paderborn ជំនួសវិញដោយក្លិប Arminia Bielefeld  និង VfB Stuttgart ក្នុងរដូវកាលថ្មី ២០២០/២០២១ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628