បាល់ទាត់

លោក Park Hang-seo បារម្ភ​ពី​ឈុតស៊ីហ្គេមជំនាន់ថ្មីរបស់​លោក​ខ្វះ​កីឡាករវ័យក្មេង​មាន​ទេពកោសល្យ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Park Hang-Seo បាន​ទម្លាយ​ថា​ក្រុមឈុត​ U22 ជម្រើស​ជាតិ​វៀតណា​ជំនាន់​ថ្មី​នេះ ខ្វះខាត់​កីឡាករ​មាន​ទេពកោស្យ​ច្រើន​ណាស់​ក្រោយ​ពេល​លោក​ដឹកនាំ​និង​ប្រមូលផ្ដុំកីឡាករហ្វឹកហាត់​រើស​យក​ទៅ​ត្រៀម​ស៊ីហ្គេម។

“ពេល​ដែល​ខ្ញុំ​មក​ដល់​វៀតណាម​ដំបូង​កាល​ពី​៣ឆ្នាំមុន មាន​កីឡាករ​វ័យក្មេង​ជា​ច្រើនប្រកបដោយ​ទេពកោសល្យ​ដូច​ជា Nguyen Cong Phuong, Luong Xuan Truong និង Do Duy Manh។ ប៉ុន្តែ​ពេល​នេះមិន​សូវ​មាន​កីឡាករ​មាន​ដុង​ដូច​ពី​មុន​ទៀត​ទេ”។

កាល​ពី​ថ្ងៃ​ពុធសប្ដាហ៍​មុន​! គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​រូបនេះ​បាន​កោះហៅ​កីឡាករ២៨​នាក់​ដែល​កម្រ​មាន​ឱកាស​លេង​ក្នុង​លីគ​ឲ្យ​មក​ទទួល​យក​បទពិសោធន៍និងក្រេប​ជញ្ជក់​ការ​លេង​លើ​ទីលាន​ដើម្បី​ជ្រើសរើស​យក​កីឡាករ​ល្អៗ​ត្រៀម​សម្រាប់​ SEA Games លើក​ទី​៣១​ដែល​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ក្រោយ។

លោក​ Park បាន​និយាយ​ថា​កីឡាករ​វ័យក្មេង​មិន​មានឱកាស​ច្រើនពង្រឹង​ខ្លួន​ឯង​ក្នុង​លីគ​កំពូល V- League នោះទេ ខណៈដែល​ក្លិប​ចង់​បាន​កីឡាករ​បរទេស​និង​កីឡាករ​មាន​បទពិសោធន៍​ច្រើន​ជាង។

“ខ្ញុំ​សង្ឃឹម​ថាមាន​ការ​ផ្លាស់ប្ដូរខ្លះ​ដើម្បី​បង្កើតឱកាស​ឲ្យ​ពួក​គេ​បាន​លេង។ ផ្ទុយទៅ​វិញ! ក្លិប​អាច​កាត់​បន្ថយ​កីឡាករ​បរទេសក្នុង​លីគ​ហើយ​ប្រើប្រាស់​កីឡាករ​ក្នុង​ស្រុក​វ័យក្មេង​ឲ្យ​បាន​ច្រើន។ ដូច​ដែល​អ្នក​បាន​ឃើញ​ហើយ! ក្រុម​ជម្រើស​ជាតិ​នៅ​តែ​មាន​កីឡាករ​មុខដដែល​ៗ ហើយ​លេង​តែ​ប៉ុន្មាន​នេះ​ទេ កម្រ​មាន​កីឡាករ​មុខ​ថ្មី​វ័យក្មេង​ណាស់”។

កាល​ពីថ្មី​ៗ​នេះ! លោក Park និង​ជំនួយការ​របស់​គាត់​បាន​ទៅ​ទស្សនា​ការ​ប្រកួតក្នុង​ V- League 1 និង​2 ដើម្បី​សង្កេត​មើល​កីឡាករ​ថ្មី​សម្រាប់​ជម្រើស​ជាតិ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! មាន​កីឡាករ​តែ​២​ឬ​៣នាក់​ដែល​មាន​សមត្ថភាព​សម្រាប់​លោក​ចង់​បាន។

“ក្នុង​ឈុត U22 ឬ​ក៏​ជម្រើស​ជាតិ​ លក្ខណៈវិនិច្ឆ័យរបស់ខ្ញុំពឹងផ្អែកជាសំខាន់ទៅលើជំនាញ។ ពួកគេត្រូវលេងឱ្យបានល្អទៅតាមទីតាំងដែលបានកំណត់។ កម្លាំងរាងកាយក៏ជាលក្ខណៈវិនិច្ឆ័យមួយដែរ។ នៅពេលដែលកីឡាករក្មេងៗមិនមានពេលវេលាច្រើន​លេង​លើ​ទីលានច្រើនដូចនេះ វាពិបាកក្នុងការស្វែងរកអ្នកដែលសមរម្យ “។

បន្ទាប់​ពី​ឆ្លង​កាត់​សប្ដាហ៍​ទី​៧​(៤៩​ប្រកួតសរុប) នៃ​ការ​ប្រកួត​ក្នុង​លីគ​កំពូល​វៀតណាម​មាន​តែ​កីឡាករ​២៥​នាក់​ក្នុង​វ័យ​ក្រុម​២១​ឆ្នាំ​បាន​លេង​លើ​ទីលាន ខណៈ​ដែល​មួយចំនួន​ធំ​អង្គុយ​មើក​គេ​លេង។​ គោលដៅ​ធំ​បំផុត​របស់ U22 វៀតណាម​គឺ​ការពារ​ដំណែង​ជើង​ឯក ឬ​មេដាយ​មាស​ស៊ីហ្គេម​របស់​ខ្លួន។​ក្រុម​ឈុត U22 ដែល​ឈ្នះ​មេដាយ​មាស​កាល​ពី​ឆ្នា​នៅ​មុន​នៅ​ហ្វីលីពីន​​ បើ​គិត​ដល់​ឆ្នាំ​ក្រោយ​លើស​អាយុ​អស់​ហើយ ខណៈ​ដែលពេល​នោះ​លោក​ចង់​រក​ថ្មី​ ហើយ​ត្រូវ​ការ​ពេល​វេលាន​រៀប​ចំ​ បង្វឹក​ពិសេស​រក​កីឡាករ​មាន​ទេពកោលស្យថ្មី​សម្រាប់​ក្រុម​របស់​គាត់៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628