បាល់ទាត់

Chelsea រក​បានអ្នក​ចាំ​ទីសញ្ជាតិទួរគីម្នាក់​សម្រាប់​រដូវ​កាល​ក្រោយ

Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​យល់​ព្រម​លើ​កិច្ចព្រមព្រៀងមួយ​ដោយ​ចុះ​កុងត្រា​យកអ្នក​ចាំ​ទី​ក្លិប​ Trabzonspor ក្នុង​លីគ​កំពូល​ទួរគី កីឡាករ Uğurcan Çakır។

Chelsea 'Reach Agreement' to Sign Turkish Goalkeeper Uğurcan Çakır

Çakır គឺ​ជា​អ្នក​ចាំ​ទី​ដែល​បង្ហាញខ្លួន​បានល្អ​បំផុតម្នាក់​ដែល​លេង​នៅ​ក្រៅ​លីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ហើយ​រូប​គេ​បង្ហាញខ្លួន​ឲ្យ​ជម្រើស​ជាតិ​ទួរគី​បាន​២​ប្រកួត​ហើយ។ កីឡាករ​វ័យ​២៤​ឆ្នាំ​មាន​ទំនាក់ទំនងយ៉ាង​ជិត​ស្និទ​ផ្ទេរ​ទៅ​កាន់​ក្លិប​លេង​នៅ Premier League មួយចំនួន​កាល​ពី​ប៉ុន្មាន​ខែ​មុន​ថ្មី​ៗ​នេះ​ដូច​ជា​ Tottenham និង Leicester។

Chelsea 'Reach Agreement' to Sign Turkish Goalkeeper Uğurcan Çakır

ពេល​នេះគេ​ដឹង​ថា​តោ​ខៀវ​បាន​ក្លាយ​ជា​ក្លិប​អង់គ្លេស​ចុង​ក្រោយ​គេ​មាន​ភាគរយខ្ពស់​ក្នុង​ការ​ទទួល​បាន​កីឡាករ​ម្នាក់​នេះ។​តាម​ប្រភព​កាសែតទួរគី Haber 365 តោ​ខៀវ​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ​អ្នក​ចាំ​ទី​ដ៏​មាន​ទេពកោលស្យរូបនេះក្នុង​តម្លៃ​៣៣លាន​អឺរ៉ូ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628