បាល់ទាត់

Sir Alex Ferguson សរសើរ​កីឡាករវ័យក្មេងរបស់ Man Utd ២​ រូបលេង​បាន​ល្អខ្លាំង

មាន​គេ​រាយការណ៍​ថា​ អតីត​គ្រូ​បង្វឹក Manchester United លោក Sir Alex Ferguson ​បាន​ចូល​រួម​កោត​សរសើរ​កីឡាករ​វ័យក្មេង​ ​២ ​រូប​ដែល​បាន​បង្ហាញក្នុង​ការ​ប្រកួតរបស់​ក្លិប​កាល​ពី​ថ្មី​ៗ​នេះ។

Manchester United 1-1 Everton: Mason Greenwood scored his first ...

កាសែត​អង់គ្លេស​ Daily Mirror បាន​ដកស្រង់សម្ដី​របស់​ប្រភពមួយថា លោក Ferguson ពេញ​ចិត្តនឹង​ការ​លេង​បាល់​ទាត់​ក្រោម​ការ​ដឹកនាំ​របស់លោក Ole Gunna Soslkjaer ដែល​ជា​អតីត​កីឡាកររបស់​គាត់។ គ្រូ​បង្វឹកសញ្ជាតិ​ន័រវេស​ ពិតជាធ្វើបានយ៉ាងល្អនៅ Old Trafford និងកំពុងគោរពប្រពៃណីរបស់​ក្លិប ដែលបានកំណត់ដោយលោក Ferguson ក្នុងកំឡុងពេលដែលគាត់ ជាអ្នកចាត់ការទូទៅដោយលេងបាល់ទាត់បែប​ប្រយុទ្ធ ជាមួយក្រុមកីឡាករវ័យក្មេងដែលស្រេកឃ្លានជ័យជម្នះនិង​គ្រាប់​បាល់។

The Daily Mirror បានអះអាងថាលោក Ferguson ចាប់អារម្មណ៍ទម្រង់​លេងរបស់កីឡាករវ័យក្មេង Mason Greenwood និង Scott McTominay ដែលបានក្លាយជាកីឡាករសំខាន់នៅក្នុងក្រុមឈុត​ធំ ចាប់តាំងពីចូលហ្វឹកហាត់ក្នុង​យុវជន​ថ្នាលរបស់​ក្លិប។

“ គាត់ (លោក Ferguson) រីករាយចំពោះការគ្រប់គ្រងរបស់ Solskjaer ហើយខ្ញុំជឿជាក់ថា ពួកគេបានជួបនិយាយគ្នាពីរបីដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ គាត់ពិតជាចាប់អារម្មណ៍ជាពិសេស ចំពោះការបង្ហាញទម្រង់របស់កីឡាករវ័យក្មេងដូចជាលោក Scott McTominay និង Mason Greenwood ។

“ គាត់បានគ្រប់គ្រងក្រុមបិសាចក្រហម អស់រយៈពេលជាយូរមកហើយ ដោយ​ជួបស្ថានភាពល្អនិងអាក្រក់ ដូច្នេះគាត់ដឹងថាវាមិនមែនជាការងារងាយស្រួលនោះទេ ជាពិសេសនៅពេលអ្វីៗដំណើរការមិនបានល្អ។ នោះហើយជាមូលហេតុដែលគាត់ពេញចិត្តនឹងការរីកចម្រើនរបស់ Solskjaer ។ គាត់ដឹងថាលោក Ole កំពុងបង្ហាញពីភាពរីកចម្រើន និងការប្តេជ្ញាចិត្ត ប៉ុន្តែគាត់មានភាពក្លាហានដើម្បីធ្វើការសម្រេចចិត្តផងដែរ”៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628