បាល់ទាត់

KMH CHAMPIONS LEAGUE 2020​ ត្រឡប់​មក​វិញ​ចាប់ផ្ដើម​ប្រកួត​ល្ងាច​នេះខណៈប្រាក់រង្វាន់មួយម៉ឺនដុល្លារ

ការ​ប្រកួត​ពាន​រង្វាន់​ពាក់កណ្ដាល​អាជីព​ដ៏​ល្បី​មិន​ចាញ់​លីគ​កំពូល​កម្ពុជា KMH Champions League រដូវ​កាល​២០២០បាន​ត្រឡប់​មក​វិញ​ហើយ ​ដោយ​ចាប់ផ្ដើម​ពី​ល្ងាច​នេះ​ត​ទៅ​ចាប់ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

សម្រាប់​រូបមន្តប្រកួត ក្រុមខ្លាំងទាំង១៦ដែលឆ្លងកាត់វគ្គជម្រុំជុំទី១ នឹងបន្តប្រជែងគ្នា នៅដំណាក់កាលទី២ ដោយចែកជា៤ពូល ប្រកួតសន្សំពិន្ទុយក២ក្រុមល្អជាងគេ ទៅកាន់វគ្គ៨ក្រុម នឹងបន្តរហូតរកឃើញជេីងឯកជាមួយប្រាក់រង្វាន់ ០១ ម៉ឺនដុល្លារ។ មែន​ទៅ!​ ពាន​រង្វាន់​មួយ​នេះ​បាន​ប្រកួត​ជម្រុះអស់​ហើយ​កាល​ពី​ជុំ​ដំបូង​និង​បន្ត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ ប៉ុន្តែ​ដោយ​សារ​ការ​ពន្យារពេល​ព្រោះ​តែ កូវីដ១៩​ទើប​អូសបន្លាយ​មកក​ដល់ពេល​នេះ។​លើស​ពី​នេះ​ទៅ​ទៀត​ ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ​ក៏​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនាផ្ទាល់​លើ​ទីលាន​បាន​ដែរ។

សម្រាប់​ល្ងាច​នេះ​ផង​ដែរ! ក៏​មាន​ការ​ប្រកួត​ចំនួន​២​គូពិសេសៗ​គឺ ISI DANGKOR SENCHEY FC នឹង​ត្រូវជួប​ក្រុម ក្តាមប្រៃ អេហ្វស៊ី​ នៅ​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​ ហើយ​មួយ​គូ​ទៀត​គឺ​ក្រុម MOHAHANG ALL STAR និង​ត្រូវ​ជួប​ក្រុម AGE FC នៅ​លេវាម៉ោង​៨​និង​០០​នាទី​យប់។

ការ​ប្រកួត​ទាំងអស់​ធ្វើ​ឡើង​នៅ​ទីលាន​បាល់​ទាត់ KMH Park ហើយ​ទំព័រហ្វេសបុក VEHA Media, VEHA News នឹង​ធ្វើ​ការ​ផ្សាយផ្ទាល់​ការ​ប្រកួត​ទាំងអស់​ក្នុង​ពាន​នេះ​ចាប់​ពី​ល្ងាច​នេះ​តែម្ដង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628