បាល់ទាត់

ប្រធានក្លិប Barcelona ថាបានទាក់ទងទៅ Martinez ពិតមែន! ប៉ុន្តែលទ្ធផលបរាជ័យ

ក្រោយផ្ទុះនៅពាក្យចចាមអារ៉ាមមួយរយៈកន្លងមកអំពីក្លិប FC Barcelona ដែលពាក់ព័ន្ធនឹងការចង់បានខ្សែប្រយុទ្ធវ័យជំទង់ Lautaro Martinez ពេលនេះប្រធានក្លិបអេស្ប៉ាញបានបញ្ជាក់អំពីរឿងរ៉ាវជាក់ស្តែងដើម្បីបញ្ចប់មន្ទិលសង្ស័យពីសំណាក់អ្នកគាំទ្រ។

ដើម្បីស្រាយចម្ងល់ឲ្យកាន់តែច្បាស់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមខាងលើ លោក Josep Maria Bartomeu ប្រធានក្លិបយក្សអែស្ប៉ាញ FC Barcelona ផ្ទាល់បានចេញមុខបកស្រាយដោយបានលើកឡើងថាៈ

៉ ជាការពិត! ពួកយើង (FC Barcelona) ពិតជាបានបញ្ចូនក្រុមការងារទៅពិភាក្សាជាមួយខាង Inter Milan អំពីកីឡាករ Lautaro Martinez ប៉ុន្តែពេលនេះការចរចារទាំងប៉ុន្មានបានបញ្ចប់។ ដូច្នេះពួកយើងបានសម្រេចចិត្តរវាងភាគីទាំងសងខាង ដោយរង់ចាំការបញ្ចប់រដូវកាលនេះឲ្យរួចរាល់ជាមុនសិន ប្រហែលជាពួកយើងនឹងអាចពិចារណាសាឡើងវិញ។  ៉ 

គួរឲ្យដឹងផងថា FC Barcelona កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ២២ ឆ្នាំខាងលើនេះក្នុងគោលបំណងនាំទៅជំនួសតំណែងខ្សែប្រយុទ្ធវ័យជ្រេបន្តិចរបស់ខ្លួន Luiz Suarez ដែលអាចនឹងចាកចេញពីទឹកដី Camp Nou ឆាប់ៗ ខាងមុខ។ យ៉ាងណាក្តី! ក្លិបកំពុងឈរលេខរៀងទី ២ ក្នុងតារាងលីគ La Liga នេះក៏នៅមានខ្សែបម្រើប្រយុទ្ធ Philippe Coutinho មួយរូបទៀតផងដែរ តែក្លិបក៏កំពុងត្រៀមលក់ចេញដូចគ្នា៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628