បាល់ទាត់

Manchester City ឈ្នះ​ការបណ្ដឹង​ឧទ្ធរណ៍​បន្ត​សិទ្ធិលេង​ Champions League រដូវ​កាល​ក្រោយ​

Manchester City នឹង​ត្រូវអនុញ្ញាតិ​ឲ្យ​លេង​ក្នុង​ពានរង្វាន់ទ្វីប​អឺរ៉ុប​ចាប់​ពី​រដូវ​កាល​ក្រោយ​ត​ទៅ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ការ​បណ្ដឹង​ឧទ្ធរណ៍​លើ​ការ​ដាក់​ទណ្ឌកម្ម​មិន​ឲ្យ​លេង​ពាន​នេះ​ដោយ​សារ​ល្មើស​គោលការណ៍​ហិរញ្ញវត្ថុ។

Uefa បាន​ចេញ​សេច​ក្ដី​ប្រកាសព្យួរ​ក្លិប Manchester City មិន​ឲ្យ​លេង​ពាន UEFA Champions League កាលពីខែកុម្ភៈបន្ទាប់ពីពួកគេត្រូវបានគេរកឃើញថាបានរំលោភបំពានច្បាប់ Financial  Fair Play ដោយចំណាយ​លុយ​លើ​ការ​ទិញ​កីឡាករហួស​កម្រិត​ប្រាក់ឧបត្ថម្ភរបស់​ខ្លួន។​ បន្ទាប់មកពួក​គេបានប្តឹងឧទ្ធរណ៍ទៅ CAS នៅប្រទេសស្វីស ដោយទីបំផុតតុលាការឈានដល់សាលក្រមរបស់ពួកគេនៅថ្ងៃនេះ ដែលបានមើលឃើញថាបម្រាមនេះត្រូវបានលុបចោលទាំងស្រុង។

ជំនួសឲ្យ​ការ​ផ្អាក​មិនឲ្យ​លេង​ពាន​ទ្វីប​អឺរ៉ុប Manchester City ត្រូវ​បង់​ប្រាក់​១០​លាន​អឺរ៉ូ​ទៅ​ឲ្យ​ FIFA ដែល​ជា​ប្រាក់​ពិន័យ​៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628