បាល់ទាត់

លោក Park Hang-Seo ត្រៀមកីឡាករ​១០០នាក់​សម្រាប់​ជម្រើស​ជាតិ​វៀតណាម

លោក ​Park Hang-Seo បាន​ទម្លាយ​ថា គាត់​កំពុង​មើល​ជើង​កីឡាករ​១០០​នាក់​ក្នុង​ការ​ប្រកួត​នីមួយៗ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​វៀតណាម (V- League 1)​ដើម្បី​ជ្រើស​រើស​ចូល​ក្នុង​ជម្រើស​ជាតិ​វៀតណាម។

ការងារ​ដ៏​ចម្បង​មួយ​របស់​លោក​ Park Hang-Seo ក្នុង​ឆ្នាំ​២០២០​ គឺ​បង្កើត​ក្រុមជម្រើស​ជាតិ​វៀតណាម​ថ្មី​មួយ​។ លោក​Park បាន​និយាយ​ថា៖” ខ្ញុំ​មាន​កីឡាករ​១០០នាក់​ដើម្បី​ជ្រើសរើស​ហើយ​ខ្ញុំ​មិន​អាច​និយាយ​ពី​ឈ្មោះ​កីឡាករថ្មី​បាន​ទេ។ ខ្ញុំនិង​ជំនួយការរបស់​ខ្ញុំ នៅ​តែ​មើល​កីឡាករ​ទាំងនេះ​តាម​រយៈ​ការ​ប្រកួត​នីមួយៗ​ហើយ​មិន​ទាន់​បញ្ជាក់​ថា​តើ​នរណា​នឹង​សាកសម​សម្រាប់​ឱកាស​ក្នុង​ពេល​ខាង​មុខ​នេះ​ទេ”។

“ខ្ញុំ​មិន​យល់​ថា​តើ​ហេតុអ្វី​ខ្ញុំ​មិន​បង្ហាញ​បញ្ជី​ឈ្មោះ​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​បាន​រំលឹក​ឈ្មោះ​កីឡាករ​ថ្មី​មួយចំនួន​ដូច​ជា  Hai Huy និង​ Khac Ngoc។ ប្រហែល​ជា​ពួក​គេ​និយាយ​តាម​រូបភាព​ក្ដារតាកទិក​របស់​ខ្ញុំ​ពេល​ប្រជុំ​នោះ​ហើយ។ ប៉ុន្តែខ្ញុំមិនមែនជាមនុស្សឆោតល្ងង់និងលាតត្រដាងនោះទេ។ ពួកគេគ្រាន់តែជាកីឡាករនៅក្នុងបញ្ជីកីឡាករ ១០០ នាក់ដែលខ្ញុំនឹងពិនិត្យនិងជ្រើសរើសប៉ុនណោះ” ។

គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា​គាត់​មិន​បារម្ភ​ក្នុង​តំបន់​បម្រើ​នោះ​ទេ ពី​ព្រោះ​វៀតណាម​មានខ្សែបម្រើល្អៗ​ច្រើន​នាក់។​តំបន់ប្រយុទ្ធកណ្ដាល​នៅ​តែ​ជាបញ្ហា​ធ្វើ​ឲ្យ​លោក Park ឈឺក្បាលពី​ព្រោះ​ក្នុង V- League ភាគ​ច្រើន​ប្រើ​ប្រាស់​ប្រយុទ្ធកណ្ដាល​ជា​កីឡាករ​បរទេស។

” វៀតណាមមាន​ខ្សែបម្រើប្រកប​ដោយ​គុណភាព​ច្រើន​ដូច្នេះ​ខ្ញុំ​មិន​បារម្ភ​ពេក​ទេ។ ប៉ុន្តែ​ខ្ញុំបារម្ភ​ពី​ខ្សែ​ប្រយុទ្ធ។ V- League តែងតែ​ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធបរទេស តើ​ឲ្យ​ខ្ញុំ​ជ្រើសរើស​ខ្សែ​ប្រយុទ្ធ​ថ្មី​សម្រាប់​បំពេញក្នុងជម្រើសជាតិវៀតណាម​យ៉ាង​ម៉េចទៅ?។ បើ​តាម​ស្ថិតិរបស់​ខ្ញុំ​ V- League មាន​កីឡាករ​បរទេស​៤៧​នាក់​ហើយ​៨០%​ជា​ខ្សែប្រយុទ្ធ”។

គ្រូ​បង្វឹក​វ័យ​៦១​ឆ្នាំ​បាន​ជំរុញឲ្យ​ VFFនិង​ VPF កែ​ប្រែ​ឡើង​វិញ​នូវ​ស្ថានភាព​ដែល​ក្លិប​ប្រើ​ប្រាស់ខ្សែប្រយុទ្ធបរទេស​ច្រើន​ពេក​ហើយ​លេង​បាល់​វែង ខណៈ​ដែល​អត្តសញ្ញណាបាល់​ទាត់​វៀតណាម​គឺ​លេង​ខ្លីៗ​ហើយ​បម្លាស់​ទី​លឿន។ លោកបានសង្កត់ធ្ងន់លើស្ថានភាពបច្ចុប្បន្នកុំឲ្យក្លិបកុំប្រើខ្សែប្រយុទ្ធបរទេសច្រើន​ពេក។

ចាប់​តាំង​ពី Anh Duc ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​វៀតណាម លោក Park Hang-Seo មាន​តែ Tien Linh ម្នាក់គត់ដែល​ជា​ខ្សែ​ប្រយុទ្ធសាកសម។ បន្ថែម​ពី​នេះកីឡាករ​ដទៃ​ទៀត​ដូច​ជា Cong Phuong, Ha Minh Tuan ឬ​ក៏ Xuan Nam ក៏​ជា​គោលដៅ​របស់​លោក Park ដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628