កីឡាជាតិ

ផ្លូវការៈ លីគលំដាប់ទី ២ កម្ពុជា នឹងលេចវត្តមានឡើងវិញចុងឆ្នាំនេះ

ជាផ្លូវការ សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានប្រកាសបង្កើតលីគលំដាប់ទី ២ កម្ពុជា ឡើងវិញក្នុងរដូវកាល ២០២០ ដែលគ្រោងនឹងរៀបចំចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

*រូបភាពតំណាងៈ ក្លិបបាល់ទាត់ខេត្តកំពង់ចាម

គួររំលឹកឡើងវិញផងថា លីគលំដាប់ទី ២ កម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយមានជើងឯកក្លិបគិរីវង់សុខសែនជ័យ និងបន្តរដូវកាល ២០១៧ ជើងឯកជាក្លិបវិសាខា ប៉ុន្តែបន្តបន្ទាប់ក្នុងរដូវកាល ២០១៨ និងរដូវកាលមុន ២០១៩ ពុំបានបើកដំណើរការនោះឡើយ។

សម្រាប់រដូវកាល ២០២០ នេះផ្ទាល់ នឹងចាប់ផ្តើមប្រកួតទៅតាមកាលវិភាគរបស់សហព័ន្ធបាល់ទាត់កម្ពុជា (FFC) ពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខណៈក្រុម/ក្លិប ដែលត្រូវចូលរួមពុំទាន់បានចុះឈ្មោះ និងប្រកាសនៅឡើយ។

ក្រៅពីនេះ សហព័ន្ធបាល់ទាត់កម្ពុជា (FFC) ក៏បានប្រកាសត្រៀមបើកពានរង្វាន់កម្រិតជាតិ ៥ ផ្សេងទៀតដូចមានក្នុងសេចក្តីប្រកាសខាងក្រោមៈ

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628