កីឡាជាតិ

ក្លិបបាល់ទាត់ខេត្តកំពង់ចាម ប្រកាសជ្រើសរើសកីឡាករត្រៀមខ្លួនចូលលីគទី២ កម្ពុជា

ក្លិបបាល់ទាត់ខេត្តកំពង់ចាម ចេញសេចក្តីប្រកាសជ្រើសរើសកីឡាករដើម្បីត្រៀមខ្លួនចូលប្រកួតប្រជែងក្នុងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា ដែលសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នឹងរៀបចំឡើងនៅចុងឆ្នាំ ២០២០ ខាងមុខនេះ។

តាមការប្រកាសជាផ្លូវការក្នុងគេហទំព័របណ្តាញសង្គម Facebook របស់អតីតក្លិបមានមូលដ្ឋានក្នុងខេត្តកំពង់ចាមផ្ទាល់ខាងលើនេះ បានឲ្យដឹងថា នឹងត្រៀមជ្រើសរើសយុវជនកីឡាករបាល់ទាត់ដើម្បីចូលរួមជាមួយក្លិបក្នុងការត្រៀមខ្លួនចូលលេងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា នាពេលខាងមុខ។ ប្រសិនបើមានបងប្អូនចាប់អារម្មណ៍អាចទាក់ទងតាមរយៈលេខទូរសព្ទ  092111093/0973907999 ។

គួរបញ្ជាក់ផងថា សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានប្រកាសនាព្រឹកមិញនេះ ដោយត្រៀមបើកដំណើរការលីគលំដាប់ទី ២ កម្ពុជា ចាប់ពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។

រំលឹកឡើងវិញ ក្លិបបាល់ទាត់ខេត្តកំពង់ចាមបានចូលរួមក្នុងលីគកំពូលកម្ពុជាកាលពីរដូវកាលមុន ២០១៩ ដោយបានបញ្ចប់នៅចំណាត់ថ្នាក់លេខរៀងទី ១៣ ឈរពីលើតែយុវជនបាទី U18 ប៉ុណ្ណោះ ដោយឆ្លងកាត់ការប្រកួត ២៦ សប្តាហ៍ រកបានជ័យជម្នះ ២ លើក និងចាញ់ ២៤ លើក ក៏ត្រូវបានកាត់ចេញពីលីគកំពូលកម្ពុជាក្នុងរដូវកាល ២០២០ នេះតែម្តង៕

 

*រូបភាពៈ CNCC ! 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628