បាល់ទាត់

លោក Pep ថា៖” Man Utd, Liverpool, Arsenal អី​ហ្នឹង​មិន​ស្រួលចិត្តប៉ុន្មាន​ទេ​ពេល​ឃើញ City លេង​ក្នុង Premier League និង​ UCL

គ្រូបង្វឹក Manchester United លោក Pep Guardiola បាន​និយាយ​ថា​ Manchester city ខិតខំ​ប្រឹង​ប្រែងគ្រប់​យ៉ាងដើម្បី​មាន​វត្តមាន​ក្នុងពានរង្វាន់​ Champions League ហើយ​លោក​ថា​ក្លិប​ធំ​ៗមួយចំនួន​មិនសប្បាយចិត្ត​នោះ​ទេ ​ដែល​ឃើញ​ក្រុមរបស់​លោក​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ពានធំៗ។

គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយពេល​ដែល​ UEFA សម្រេច​ចិត្ត​ឲ្យ​ Manchester City បាន​លេង​ពាន Champions League ឡើងវិញ៖ ” ខ្ញុំដឹង​ថា​ក្លិប​អាជីព​កំពូលៗ​មួយចំនួន​ដូច​ជា Liverpool, United, Arsenal ពិត​ជាមិនស្រួល​ចិត្តជាមួយយើង​ប៉ុន្មាន​នោះទេ​ ដែល​យើងនៅ​ទីនេះ( ក្នុងពាន Prem និង​ CL)”។

“ប៉ុន្តែ​ពួក​គេ​ក៏​បាន​ដឹង​ដែរ​ថា​យើង​សាកសម​និង​នៅ​ជាមួយ​ពួក​គេហើយ​ប្រយុទ្ធដើម្បី​សម្រេច​ស្នាដៃ​ ដូច​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​កាល​ពី​អតីតកាល។​យើង​សាកសមជា​ក្រុម​ខ្លាំង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ។ មាន​ក្រុម​មនុស្ស​ដ៏​អស្ចារ្យ​ដែល​រៀបចំឲ្យពួក​យើងកាន់​តែ​ល្អ​ឡើងៗ។​ យើង​មិនចាំបាច់​ស្នើ​សុំដើម្បី​មក​ឈរ​ទី​នេះ ព្រោះ​យើង​សាកសម​និង​នៅ​ទីនេះ​។ ពេល​យើងចាញ់ ខ្ញុំ​នឹងទះក្បាល​ខ្លួនឯង​ហើយ​អបអរសាទរ​ពួក​គេ ​ប៉ុន្តែ​គ្រប់​ពេល​ដែល​យើង​បានធ្វើ​ គួរ​តែ​ទទួល​ស្គាល់ផង”។

“យើង​ក៏​ចង់​នៅ​ទី​នេះ​ហើយ​ព្យាយាម។​ពេល​ខ្លះ​យើង​ឈ្នះ​ពេល​ខ្លះ​យើង​អត់ ប៉ុន្តែ​ពួក​គេ​គួរ​តែ​យល់។ យក​ល្អ​កុំ​និយាយ​ពី​ក្រោយខ្នង ហើយ​ធ្វើ​ឲ្យ​ជាក់​លើទីលានបាល់​ទាត់”។

មែន​ទែន​ទៅ! Manchester City ត្រូវ​បាន​ UEFA​ដាក់​ពិន័យ​ផ្អាក​មិន​ឲ្យ​លេង​ពាន​រង្វាន់ Champions League ប៉ុន្តែ​ដោយ​សារ​ការ​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍ឈ្នះ​ពួក​គេ​មាន​សិទ្ធិបន្ត​លេង​ដដែល​ហើយ​គ្រាន់​តែ​អស់​លុយ​ផាកពិន័យ​មួយលាន​អឺរ៉ូប៉ុនណោះ។ នេះ​មានន័យថា​ Manchester United ត្រូវ​តែ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៤ក្នុង​Premier League ទើប​អាច​ធានាកៅអី​ UEFA Champions League រដូវ​កាល​ក្រោយ​បាន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628