បាល់ទាត់

Man Utd ប្រឈម​បាត់​ចំណូលពី​ម្ចាស់ឧបត្ថម្ភបើ​គ្មាន​កៅអី​ Champions League រដូវ​កាល​ក្រោយ

ការ​បញ្ចប់​ក្រោមចំណាត់​ថ្នាក់កំពូល​តារាង​ទាំងបួន​ក្នុង​ Premier League ពិត​ជា​មិន​មែន​ជា​រឿងវិជ្ជមានសម្រាប់​ក្រុម​បិសាចក្រហម​ Manchester United នោះ​ទេ ហើយ​ពួក​គេ​ប្រឈម​នឹង​បាត់​បង់​ចំណូល​ក្រាស់ក្រែល​បើ​គ្មាន​កៅអីលេង​ Champions League រដូវ​កាល​ក្រោយ។

កាសែតអង់គ្លេស Daily Mail បាន​រាយការណ៍​ថា Manchester United នឹង​បាត់​បង់​ចំណូល២៥លានផោន បើ​មិន​អាច​បញ្ចប់​ចំណាត់​ថ្នាក់​ណាមួយក្នុង​ក្រុម​កំពូល​តារាង​ទាំងបួន។ នោះ​គ្មាន​នរណា​ក្រៅពី​ក្រុមហ៊ុន Adidas ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​លើ​ឈុត​កីឡាកររបស់​ខ្លួននោះ​ទេ។ ពួក​គេ​នឹង​កាត់​ប្រាក់ឧបត្ថម្ភ​ពី​៧៥​លាន​ផោន​(កុងត្រា​ភ្ជាប់​ជាមួយកៅអី​ Champions League )​មក​សល់​តែ​៥០​លាន​ផោន​ប្រសិន​បើ​ពួក​គេ ​គ្មាន​កៅអី​លេង​ Champions League ២​រដូវ​កាល​ជាប់​គ្នា(រដូវ​កាល​នេះ​ក៏​គ្មាន​កៅអី Champions League ដែរ)។

ពេល​នេះ Manchester United កំពុង​ឈរ​លេខ៥ក្នុង​តារាង​លីគ​ចាញ់​ពិន្ទុ​ក្រុមលេខ​៣​ Chelsea ១​ពិន្ទុនិង​នៅ​សល់​៣​ប្រកួត​ទៀត​មិន​ទាន់​លេង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628