បាល់ទាត់

អាល្លឺម៉ង់ ណាត់ប្រកួតមិត្តភាពទល់ ទួរគី និងឆែក បង្គ្រប់កាលវិភាគឆ្នាំ ២០២០

សមាគមបាល់ទាត់អាល្លឺម៉ង់ បានប្រកាសជាផ្លូវការនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតមិត្តភាពចំនួន ២ លើកក្នុងពេលខាងមុខនេះ ដោយរួមមានទទួលស្វាគមន៍ជម្រើសជាតិទួរគី និងជម្រើសជាតិឆែក។

បើតាមសេចក្តីប្រកាសជាផ្លូវការពីសមាគមបាល់ទាត់អាល្លឺម៉ង់ ក្រុមជម្រើសឥន្ត្រីដែកមួយនេះនឹងត្រៀមស្វាគមជម្រើសជាតិទួរគី ជាប្រកួតដំបូងនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០ ខណៈប្រកួតមិត្តភាពទី ២ គឺរៀបចំនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំដដែលដោយនឹងត្រូវប៉ះជាមួយជម្រើសជាតិសាធារណៈរដ្ឋឆែក។

គួរឲ្យដឹងផងថា តាមកាលវិភាគប្រកួតមិត្តភាពនេះគឺប្រព្រឹត្តឡើងនៅចន្លោះការប្រកួតផ្លូវការក្នុងពានរង្វាន់ UEFA Nations League ខណៈអាល្លឺម៉ង់ស្ថិតនៅក្នុងលីគកម្រិត A ពូល 4 រួមជាមួយអេស្ប៉ាញ ស្វីស និងអ៊ុយក្រែន។

ដូចនេះសរុបមកវិញតាមកាលវិភាគរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងឆ្នាំ ២០២០ មានដូចតទៅៈ

+ ខែកញ្ញាៈ អាល្លឺម៉ង់ vs អេស្ប៉ាញ (ថ្ងៃទី ០៣) , ស្វីស vs អាល្លឺម៉ង់ (ថ្ងៃទី ០៦)

+ ខែតុលាៈ អាល្លឺម៉ង់ vs ទួរគី (មិត្តភាព) (ថ្ងៃទី ០៧) , អ៊ុយក្រែន vs អាល្លឺម៉ង់ (ថ្ងៃទី ១០) , អាល្លឺម៉ង់ vs ស្វីស (ថ្ងៃទី ១៣)

+ ខែធ្នូៈ អាល្លឺម៉ង់ vs ឆែក (មិត្តភាព) (ថ្ងៃទី ១១) , អាល្លឺម៉ង់ vs អ៊ុយក្រែន (ថ្ងៃទី ១៤) និងអេស្ប៉ាញ vs អាល្លឺម៉ង់ (ថ្ងៃទី ១៧) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628