បាល់ទាត់

Lingard ស្ថិតក្នុង​ចង្កោមកីឡាករ​ Man Utd ត្រូវ​លក់​ចេញរដូវ​កាល​នេះ

Jesse Lingard គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោមកីឡាករ មួយចំនួន​ទៀត​ដែល Manchester United អាច​លក់ចេញ​នៅ​រដូវក្ដៅ​នេះ​ដើម្បី​បាន​ប្រាក់​លុយ​ចំនួន​ត្រៀម​ទុក​ដោះដូរ​កីឡាករ​ថ្មី​ថែម​ទៀត។

តាម​រយៈកាសែត Telegraph, Alexis Sanchez, Chris Smalling, Marcos Rojo, Phil Jones, Diogo Dalot និង Lingard គឺ​ចា​កីឡាករ​មាន​ឈ្មោះ​ក្នុង​បញ្ជី​លក់​ចេញ​ហើយ​លោក Ole Gunnar Solskjaer នឹង​យល់​ព្រម​ពិភាក្សា​បើ​មាន​សំណើពី​ក្លិប​នានា​ចង់​បាន។

បន្ទាប់​ពី​ចំណាយ​លុយ​ក្រាស់ក្រែល​ទិញ​កីឡាករមួយចំនួន​ដូច​ជា​ Harry Maguire, Aaron Wan-Bissaka និង Daniel James ក៏​ដូច​ជាខ្សែ​បម្រើ​នាំ​លេង​ Bruno Fernandes បិសាចក្រហម​​មិន​អាច​ចំណាយ​លុយ​គ្រាក់​ៗ​លើ​កីឡាករ​ថ្មី​ ដោយ​មិន​លក់​កីឡាករ​ចាស់ៗមួយចំនួន​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ​ទេ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628