បាល់ទាត់

អេស្ប៉ាញៈ អ្នកគាំទ្ររាប់មុឺននាក់ល្មើសគោលការណ៍គម្លាតសង្គម ចូលរួមអបអរក្លិប Cadiz ឡើងលីគកំពូល

ពីប្រទេសអេស្ប៉ាញ បានចេញសេចក្តីរាយការណ៍ថាមានមនុស្សខ្ទង់មុឺននាក់ ដែលសុទ្ធសឹងជាអ្នកគាំទ្រក្លិប Cadiz CF បានចេញមកជួបជុំគ្នាក្នុងទីក្រុង ដើម្បីអបអរក្លិបបានទទួលឳកាសឡើងទៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ នារដូវកាលបន្ទាប់ ២០២០/២០២១។

ក្លិប Cadiz CF មានមូលដ្ឋានស្ថិតនៅទីក្រុង Cadiz ផ្ទាល់ក្នុងរដូវកាលនេះ ២០១៩/២០២០ បានស្ថិតនៅកំពូលតារាងលីគលំដាប់ទី ២ អេស្ប៉ាញ ដ្បិតនៅសល់ ២ ប្រកួតទៀតបានបញ្ចប់លីគជាផ្លូវការ។ ឆ្លងកាត់ចំនួន ៤០ ប្រកួតកន្លងមក បានទទួលជ័យជម្នះ ១៩ លើក ស្មើរ ១២ លើក និងចាញ់ ៩ លើក ដែលជាចំនួនចាញ់តិចជាងក្លិបទាំង ២៣ ផ្សេងទៀតក្នុងលីគលំដាប់ទី ២ អេស្ប៉ាញ រដូវកាលនេះ។

ដ្បិតនៅសល់ប្រកួតទៀតក្តីដើម្បីសន្មត់ជាជើងឯក តែតាមពិន្ទុដែលក្លិប Cadiz CF កំពុងកាន់កាប់សព្វថ្ងៃគឺសមល្មមបញ្ចូនពួកគេឡើងទៅលីគកំពូលអេស្ប៉ាញ (La Liga) នារដូវកាលក្រោយ ២០២០/២០២១ ក្រោយពីរង់ចាំអស់រយៈពេល ១៤ ឆ្នាំមកហើយ ខណៈធ្លាប់បង្ហាញវត្តមានចុងក្រោយតាំងពីរដូវកាល ២០០៥/២០០៦។

តាមរយៈសមិទ្ធផលនេះ ហើយក្នុងនាមជាក្លិបធំតំណាងឲ្យទីក្រុង Cadiz ទាំងមូល បានរុញច្រានឲ្យអ្នកគាំទ្រក្នុងទីក្រុងមានភាពសប្បាយរីករាយជាខ្លាំង! រហូតឈានដល់មានមនុស្សចំនួនរាប់មុឺននាំគ្នាចេញមកជួបជុំអបអរសាទរដល់ក្លិប បើទោះបីជាមានការបម្រាមពីអាជ្ញាធរដើម្បីចូលរួមបង្ការការឆ្លងជំងឺ COVID-19 ក៏ដោយ៕

ខាងក្រោមជារូបភាពមួយចំនួន ដែលបង្ហាញអំពីអ្នកគាំទ្រក្លិប Cadiz CF ជួបជុំគ្នាអបអរសាទរៈ 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628