បាល់ទាត់

Man Utd មាន​ទំនុក​ចិត្ត​ផ្ដល់​កុងត្រា​៥​ឆ្នាំបន្ថែម​ឲ្យ​ Pogba

ដំបូង​ឡើយ! គេ​ហាក់​ឃើញ​ថា​អនាគត Pogba ជាមួយ Man Utd មិន​យូរ​មិន​ឆាប់​ទេ​នឹង​ត្រូវ​ដល់​ផ្លូវ​បំបែក បើ​មិន​ខែ​នេះ​ក៏​ដល់​ឆ្នាំ​ក្រោយ ប៉ុន្តែអ្វីៗ​ហាក់​ផ្ទុយ​ពី​ការ​សន្និដ្ឋាន​ទាំង​នេះ​វិញ​ហើយ​ក្លិប​មាន​ទំនុក​ចិត្តខ្លាំង​ក្នុង​ការ​រក្សា​កីឡាករ​ម្នាក់​នេះ​ដល់ឆ្នាំ​២០២៥។

កាសែត​អង់គ្លេស​ The Sun បាន​រាយការណ៍​ថា​ក្លិប​មាន​ទំនុក​ចិត្ត​ខ្លាំង​ក្នុង​ការ​បន្ដកុងត្រា​៥ឆ្នាំ​ទៀត​ជាមួយកីឡាករ​បារាំងរូបនេះពេល​រដូវ​កាល​នេះ​បញ្ចប់។ កាសែត​នានា​ជា​ច្រើន​ទៀត​ធ្លាប់​បាន​និយាយ​ថា ​រូប​គេ​គេច​មិន​ផុត​ពី​ការ​ចង់​បាន​របស់ Real Madrid ឬ​ក៏​ Juventus នោះ​ទេ ប៉ុន្តែ​កិច្ចព្រមព្រៀង​ថ្មី​នឹង​ចងគាត់​នៅ​ជាមួយបិសាចក្រហម​រយៈពេល​យូរ​ហើយ​ព័ត៌មាន​ចចាមអារ៉ាម​នានា​នឹង​ត្រូប​បញ្ចប់។

ពិត​ណាស់! កិច្ចព្រមព្រៀង​នេះ​មិន​ទាន់​បាន​ស៊ីញេ​លើក្រដាស​នៅ​ឡើយ​ទេ ហើយ​ក៏​នៅ​មាន​ពេល​ផ្លាស់ប្ដូរ​ដែរ។ ប៉ុន្តែ​អ្នក​អាចឃើញ​ថា​ហេតុអ្វី​គាត់សប្បាយចិត្ត​នឹង​ស្នាក់​នៅ​បន្ត ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ផ្លាស់ប្ដូរ​មក​ល្អ​វិញ ហើយ​អ្នក​គាំទ្រ​ក៏​ឃើញ​គាត់​បន្ត​ជួយក្លិប​ដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628