បាល់ទាត់

FIFA ពិន័យ​ក្រុម​យុវជន​U21 របស់ក្លិបវៀតណាមមួយ​មិន​ឲ្យ​ចូល​រួម​ប្រកួតប្រជែង​ពានរង្វាន់គ្រប់យ៉ាង​ក្នុង​ពិភពលោក

សហព័ន្ធកីឡាបាល់​ទាត់​ពិភពលោក FIFA ​បានធ្វើ​ការ​សម្រេច​ចិត្ត​ពិន័យ​​ក្រុម​កីឡាករ​របស់​ក្លិប​ Dong Tap វ័យ​ក្រោម​២១​ឆ្នាំ​ មិន​ឲ្យ​ចូល​រួម​ប្រកួតគ្រប់ពាន​រង្វាន់​នានា ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ដោយ​សារ​ជាប់​ពាក់ព័ន្ធជាមួយ​នឹង​ការ​កំណត់​លទ្ធផល​ទុក​មុន។

កាល​ពី​ថ្មី​ៗនេះ​ FIFA បាន​ធ្វើ​ការ​ស៊ើបអង្កេត​ហើយ​រក​ឃើញ​កំហុស​ដេល​ត្រូវ​តែ​ពិន័យកីឡាករ​ឈុត​ U21 Dong Thap ១១នាក់​ពី​ការ​ចូល​លេង​ពាន​រង្វាន់​គ្រប់​យ៉ាង​ហើយ​លើស​ពី​នេះ​ទៀត​នោះ​អ្នក​នាំអាថ៌ គឺ​កីឡាករ​វ័យ​២១​ឆ្នាំ Huynh Van Tien ត្រូវព្យួរ​មិន​ឲ្យ​ប៉ះពាល់​និង​សកម្មភាព​បាល់​ទាត់​៥​ឆ្នាំ(ចាប់​ពី ១១ខែ​៥ឆ្នាំ២០២០​ដល់​០៥ឧសភាឆ្នាំ២០២៥)។

កីឡាករ​វ័យ​២១​ឆ្នាំ Huynh Van Tien

កីឡាករ​វ័យ​២១​ឆ្នាំ Huynh Van Tien

កីឡាករ​១០​នាក់​ទៀត​មាន Nguyen Nhat Truong, Nguyen Anh Phat, Vo Minh Trong, Le Nhut Huy, Giang So Ny, Tran Huu Nghia, Cao Tan Hoai, Duong Vu Linh, Kha Tan Tai និង Tran Cong Minh មិន​ឲ្យ​លេងពាន​រង្វាន់​នានារយៈ​ពេល​៦​ខែ​ក្នុង​នាម​ជា​អ្នក​ចូល​រួម​ថ្វើ​សកម្មភាព។ ​តាម​រយៈការ​ស៊ើបអង្កេត​របដស់​អាជ្ញាធរ Huynh Van Tien បាន​ធ្វើ​ការ​ភ្នាល់​លើ​ក្រុម​ U21​ Dong Thap របស់​ខ្លួន​លេង​ជាមួយ U21 Vinh Long ដោយ​ធ្វើ​យ៉ាង​ណាបញ្ចប់​លទ្ធផល​ក្រោម​៤​គ្រាប់។​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម Tien បាន​បញ្ចុះបញ្ចូល​កីឡាករ​មិត្តរួម​ក្រុម​១០​នាក​ទៀត​លេងបាល់​កុំ​ប្រឹង​ខ្លាំង​ពេល​លេងបោះ​បាល់យឺតៗ ។ ចុង​ក្រោយ​លទ្ធផល​បញ្ចប់​ដោយ​គ្រាប់​បាល់​១ទល់​១ ហើយ​រូប​គេ​បាន​ឈ្នះ​លុយ​១៣៣លាន​ដុង។

ឈុត U21 របស់​ក្លិប Dong Thap បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន Vietnam U21 Championship ​ហើយ​ពួក​គេ​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​នៅ​វៀតណាម​​ក្នុង​កម្រិយ​យុវជន ៥​ឆ្នាំចុង​ក្រោយ​នេះ។ ពួក​គេ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ៣​ដង​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចាប់​តាំង​ពី​ពាន​យុវជន​មួយ​នេះ​បង្កើត។ តាំង​ឈុត​ U15, U17 និង​ U19 ពួក​គេ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំងអស់ ហើយ​កាល​ពី​ឆ្នាំ​២០១៩​ U21 ទទួល​បាន​លេខ​៣​បន្ទាប់​ពី​ចាញ់​ U21 ក្លិប Hanoi FC ក្នុង​វគ្គ​៤​ក្រុម​ចុង​ក្រោយ។

Tran Cong Minh ជា​កីឡាករ​ល្អបំផុតក្នុង​ឈុត U17 កាល​ពី​ឆ្នាំ​២០១៦ និង​ក្នុង​ឈុត​ U19 កាល​ពី​ឆ្នាំ​២០១៨។ អ្នក​ចាំ​ទី Nguyen Nhat Truong ក៏​ជា​អ្នក​ចាំ​ទី​ល្ងបំផុត​របស់​ក្លិប​ហើយ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ង្នក​ចាំ​ទី​ស្នងដំណែង​ជម្រើស​ជាតិ​វៀតណាម​ផងដែរ។ សំណាង​មិន​ល្អ​ពួក​គេ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ពិន័យ​របស់ FIFA ដែល​រួម​គំនិត​ធ្វើ​តាម Huynh Van Tien៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628