បាល់ទាត់

Barcelona នឹង​ខ្ចី​លុយ​គេ​៨០០លាន​អឺរ៉ូ​កែលម្អកីឡដ្ឋាន Camp Nou

Goldman Sachs ជា​ក្រុមហ៊ុនវិនីយោគឯកជនមួយ​កំពុង​តែ​និយាយគ្នា​ជាមួយ Barcelona លើក​ការ​ខ្ចី​ប្រាក់​៨០០លាន​អឺរ៉ូ។ នេះ​បើ​តាម​កាសែត Cadena SER ទើប​តែ​រាយការណ៍​ខណៈ​លោក Joan Laporta អតីតប្រធាន​ក្លិប Barcelona ប្រកាសកាល​ពី​ប៉ុន្មាន​ថ្ងៃមុន។

ក្រុមហ៊ុន Goldman Sachs គ្រោងនឹងផ្តល់ហិរញ្ញប្បទាន(ប្រាក់កម្ចី)ដល់ការកែលម្អកីឡដ្ឋាន Camp Nou ដែលមានឈ្មោះថា ‘Futur Camp Nou’ ហើយប្រាក់កម្ចីត្រូវតែប្រគល់ជូនវិញក្នុងរយៈពេល ២០ ឆ្នាំក្រោយហើយដៃគូទាំងអស់ត្រូវតែយល់ព្រមលើការសម្រេចចិត្តនេះជាមុន។ ក្លឹបរំពឹងថា“ Futur Camp Nou” នឹងចំណាយសម្រាប់ខ្លួនវាតាមរយៈសិទ្ធិដាក់ឈ្មោះនិងធ្វើ​បន្ទប់​ VIP ប្រណីត។

មិនមែនសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ សុទ្ធតែពេញចិត្តនឹងការសម្រេចចិត្តនេះទេ ព្រោះមានការភ័យខ្លាចខ្លះថាលោក Josep Maria Bartomeu ចាំបាច់ត្រូវ​ថ្លឹង​ថ្លែង​ពំីង​ចំណូលចំណាយ​របស់​ក្លិបជាមុន​សិន។ លើសពីនេះទៅទៀត! ថវិកាដំបូងសម្រាប់គម្រោងទាំងមូលរួម ទាំងការធ្វើវិសោធនកម្មផ្សេងទៀតត្រូវបានកំណត់ត្រឹមតែ ៦៨៥ លានផោន។

‘Futur Camp Nou’ ត្រូវបានគេរំពឹងថានឹងមានកៅអីចំនួន ១០៥,០០០ មានដំបូលទំនើប និងមានការកែលំអនិងច្នៃប្រឌិតថ្មីៗជាច្រើនទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628