បាល់ទាត់

បិសាចក្រហម​ចុះ​កុងត្រា​៤​ឆ្នាំ​ជាមួយ​ខ្សែ​ការពារស្លាប Real Madrid វ័យ​១៧​ឆ្នាំ​ Álvaro Fernández Carreras

ក្រុមបិសាចក្រហម Manchester United បាន​យល់​ព្រម​ចុះ​កុងត្រា​យក​ខ្សែការពារ​ស្លាបឆ្វេង Álvaro Fernández Carreras លើ​កុងត្រា​រយៈ​ពេល​៤ឆ្នាំ នេះ​បើ​តាម​ប្រភព AS​។

កុងត្រា​ជាមួយ Real Madrid របស់​កីឡាកររូបនេះផុត​កំណត់​កាល​ពី​ខេ​មុន​ហើយ​រូប​គេ​មាន​ជម្រើស​ចាក​ចេញដោយ​ខ្លួន​ឯង។ Real Madrid ចង់​រក្សា​ខ្សែ​ការពារស្លាបឆ្វេង​រូបនេះ​ដែរ ប៉ុន្តែ​កាសែត​អេស្ប៉ាញ​ AS បញ្ជាក់ថា​បាន​ឈ្នះ​ក្នុង​ការ​បញ្ចុះបញ្ចូល​យក​ហត្ថលេខា​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ។ Álvaro Fernández Carreras  នឹង​ទៅ​ចូល​រួម​ជាមួយ United ក្នុង​ឈុត​យុវជន ប៉ុន្តែ​រូប​គេ​ត្រូវ​បាន​ធានា​ថា​នឹង​មានឱកាស​ចូល​ហ្វឹកហាត់​ជាមួយក្រុម​ឈុត​ធំ​។

United មាន​កីឡាករស្លាបឆ្វេង​ល្អៗដូចជា​ Brandon Williams និង Luke Shaw ប៉ុន្តែAlvaro Fernandez  នឹង​ដាក់​ឲ្យ​លេង​ក្នុង​ឈុត​ធំប្រសិនបើ​កីឡាករ​ទាំងពីរ​របួសខាងលើរបួស។ កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ​នឹង​ស៊ីញេកុងត្រា​៤ឆ្នាំ​ហើយ​គេ​សង្ឃឹម​ថា​រូប​គេ​នឹង​អាច​បំពេញ​បំណងរបស់​ខ្លួនដែល​រំអុក​ចង់​មក​លេង​នៅ United តាំង​ពី​តូច។

Man Utd 'sign Real Madrid left-back Alvaro Carreras, 17, on free ...

កីឡាកររូបនេះ​ធ្លាប់​លេង​ក្នុង​ឈុតយុវជនស្ទើ​គ្រប់​កម្រិត ហើយ United មានឱកាស​ក្នុង​ការ​ទទួល​បាន​កីឡាករ​ម្នាក់​នេះដោយ​មិន​អស់​តម្លៃ​ខ្លួនសូម្បី​មួយ​ដុល្លារ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628