បាល់ទាត់

អបអរសាទរ! ពាន La Liga រដូវ​កាល​២០១៩/២០២០​បាន​ទៅ​លើ Real Madrid ជា​ស្ថាពរ

ក្រុមស្ដេច​​ស Real Madrid បាន​លើក​ពាន​ La Liga ជា​លើក​ទី​៣៤​របស់​ខ្លួនហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Villarreal ក្នុង​លទ្ធផល​២​តល់​១ ខណៈដែល Barcelona បាន​ប្រកួត​ចាញ់​ក្រុម Osasuna ២​ទល់​១។

គ្រាប់​បាល់ស៊ុត​មួយ​នៅ​នាទី២៩ និង​គ្រាប់បាល់ប៉េណាល់ទី​១១ម៉ែត្រ​នៅ​នាទី​៧៧​របស់​ខ្សែ​ប្រយុទ្ធចាស់វស្សា Karim Benzema ល្មមគ្រប់​គ្រាន់​ឲ្យ​ Real Madrid ទទួល​ជ័យជម្នះ ខណៈ​ Vicente Iborra ស៊ុតគ្រាប់​បាល់​តាម​ពី​ក្រោយ​ជា​កាដូរលួងចិត្តឲ្យ​ Villarreal ។ លទ្ធផល​នេះ​បាន​ធ្វើឲ្យ​​ Real Madrid គ្រង់​ជើងឯក​លើក​ទី​៣៤​របស់​ខ្លួន។

Image may contain: 1 person, playing a sport and outdoor

អ្វី​ដែលជា​ការ​ខកចិត្តគឺ ​Barcelona បាន​រងបរាជ័យក្រោម​ថ្វី​ជើង​ក្លិប Osasuna ។ មួយគ្រាប់​របស់Messi ដែល​ជា​បាល់ហ្រ្វីឃីក​មួយ​គ្រាប់​មិន​ល្មមគ្រប់​គ្រាន់​យក​ឈ្នះ​ក្រុម Osasuna កុំ​ថា​ឡើយ​ទៅបង្អាក់​ដំណើរឈ្នះ​ពាន​របស់ Real Madrid នោះ។​ ទោះ​បី​ជា​ Real Madrid លើក​ពាន​នៅ​យប់​នេះ​ក្ដី​! ពាន​រង្វាន់ La Liga នៅ​សល់​មួយ​ប្រកួត​ចុង​ក្រោយ​ក្នុង​រដូវ​កាល​នេះ​៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628