បាល់ទាត់

Iker Casillas ចូលរួមជាមួយ Real Madrid សាជាថ្មី ក្នុងនាមជាទីប្រឹក្សាប្រធានក្លិប

អ្នកចាំទីវីរៈបុរស Iker Casillas បានវិលត្រឡប់មកចូលរួមជាមួយក្លិបអធិរាជស Real Madrid សាជាថ្មី ក្រោយពីការចាកចេញអស់រយៈពេល ៥ ឆ្នាំទៅចូលរួមជាមួយក្លិប FC Porto នៅព័រទុយហ្គាល់។ 

ក្នុងការវិលត្រឡប់មកទឹកដី Santiago Bernabeu លើកនេះបុរវ័យ ៣៩ ឆ្នាំខាងលើទទួលបានតំណែងជាទីប្រឹក្សាផ្ទាល់របស់ប្រធានក្លិបលោក Florentino Perez ។ ខណៈតំណែងមួយនេះកន្លងមកក៏ធ្លាប់បានផ្តល់ឲ្យទៅលោក Zinedine Zidane ដែលជាអ្នកចាត់ការទូទៅក្លិបបច្ចុប្បន្នភាពផងដែរ។

ក្រឡេកមើលអ្នកចាំទីឈ្នះពាន FIFA World Cup ឆ្នាំ ២០១០ ជាមួយជម្រើសជាតិអេស្ប៉ាញខាងលើ បានចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ ២០១៩ កន្លងទៅ ក្រោយពីជួបហេតុការណ៍អាក្រក់ជួបប្រទះជំងឺគាំងបេះដូង ក្នុងពេលហ្វឹកហាត់ជាមួយក្លិប FC Porto ។

ងាកទៅអតីតកាលបន្តិចវិញ Iker Casillas បានបណ្តុះបណ្តាលដោយថ្នាល់យុវជនក្លិប Real Madrid ផ្ទាល់ ហើយបានតម្លើងមកឈុតធំក្នុងរដូវកាល ១៩៩៩/២០០០ និងបានចំណាយពេលរហូតដល់រដូវកាល ២០១៤/២០១៥ ដោយបង្ហាញខ្លួនសរុប ៧២៥ លើកមុនសម្រេចចិត្តចាកចេញទៅចូលរួម FC Porto ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628