បាល់ទាត់

ពានរង្វាន់ Hun Sen Cup វគ្គ​ផ្ដាច់​ព្រ័ត្រថ្នាក់ខេត្ត​នឹង​ធ្វើ​ឡើង​នៅ​ស្ដាតអូឡាំពិក

តាម​អត្ថបទ​ចុះ​ផ្សាយ​ពី​គណកម្មការរៀប​ចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជា ​ហៅ​កាត់​ថា CNCC ពាន​រង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ខេត្ត ​វគ្គផ្ដាច់​ព្រ័ត្រសម្រាប់​ឆ្នាំ​២០២០​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋានជាតិ។

សម្រាប់ដំណើរការនៃការប្រកួត គឺគូដណ្ដើមយកចំណាត់ថ្នាក់លេខ៣ប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល និងគូផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅវេលាម៉ោង៦ល្ងាច។  ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ ចាប់ផ្ដើមដំណើរការដំបូងកាលពីថ្ងៃទី១១ ខែកុម្ភៈ ដោយមាន១៧ក្រុមចូលរួម បែងចែកជា៥ពូល។ ចំណែកការប្រកួតថ្នាក់ជាតិ នឹងផ្ដើមពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ផ្ដើមពីវគ្គ១៦ក្រុមតទៅ។

ដោយ​ឡែក!​ ការចាប់គូវគ្គ១៦ក្រុមថ្នាក់ជាតិនឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែកក្កដា នាពហុកីឡដ្ឋានជាតិដដែល៕

អត្ថបទនិងរូបភាព៖ CNCC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628