បាល់ទាត់

Chanathip រកគ្រាប់បាល់ដំបូងនៅលីគកំពូលជប៉ុនរដូវកាលនេះ (Video Highlight)

ខ្សែបម្រើប្រយុទ្ធនៃក្រុមជម្រើសជាតិថៃ Chanathip Songkrasin បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងរដូវកាលនេះឲ្យក្លិប Consadole Sapporo ក្នុងការប្រកួតក្របខណ្ឌលីគកំពូលជប៉ុន កាលពីយប់មិញនេះ។ 

ជាការប្រកួតរវាងក្លិបម្ចាស់ផ្ទះ Vegalta Sendai ទទួលស្វាគមន៍ភ្ញៀវ Consadole Sapporo សប្តាហ៍ទី ៥ នៃក្របខណ្ឌលីគកំពូលជប៉ុនរដូវកាល ២០២០ (J1 League 2020) ។

ចាប់ផ្តើមបើកឆាកក្រុមម្ចាស់ផ្ទះបាននាំមុខតាំងពីនាទី ២៣ ខណៈខាងភ្ញៀវបែរជាទទួលបានកាតក្រហមមួយថែមទៀតទៅលើខ្សែបម្រើ Takuma Arano ។ ចូលដើមវគ្គទី ២ ម្ចាស់ផ្ទះបន្តនាំមុខ ១ គ្រាប់ទៀតនៅនាទី ៦០ ប៉ុន្តែប៉ុន្មាននាទីក្រោយភ្លាមៗ កីឡាករឆ្នើមរហ្សនាម Messi J សញ្ជាតិថៃខាងលើបានតែតបញ្ចូលទីនាំក្តីសង្ឃឹមដល់ក្លិបត្រឡប់មកវិញ មុនការរកបាន ១ គ្រាប់ទៀតនៅនាទី ៩០ ហើយបានបញ្ចប់លទ្ធផលចែកគ្នាម្ខាងមួយពិន្ទុ។

ក្រោយឆ្លងកាត់ ៥ សប្តាហ៍ Chanathip Songkrasin តែងតែបង្ហាញខ្លួនជាមួយក្រុមជានិច្ច ខណៈបច្ចុប្បន្នក្លិប Consadole Sapporo កំពុងឈរលេខរៀងទី ៧ ក្នុងតារាងលីគ ចំណែកកីឡាករដែលចូលរួមជាមួយក្លិបតាំងពីពាក់កណ្តាលឆ្នាំ ២០១៧ រូបនេះផ្ទាល់ ក៏រកបានការបញ្ជុនឲ្យដៃគូរកគ្រាប់បាល់ (Assists) ចំនួន ៣ លើករួចមកដែរសម្រាប់រដូវកាល ២០២០ ៕

ខាងក្រោមជា Link ទស្សនា Video Highlight នៃការប្រកួតខាងលើៈ

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628