បាល់ទាត់

Buriram United ជួលយន្តហោះឯកជនដឹកកីឡាករបរទេសពីអឺរ៉ុបមក ៣ នាក់មករួមក្រុម

ក្លិបអ្នកមាននៅលីគកំពូលថៃ Buriram United បានបង្ហាញឲ្យដឹងថា បានចេញថ្លៃជួលយន្តហោះឯកជនមួយដឹកកីឡាករបរទេសចំណូលថ្មីចំនួន ៣ នាក់មកបំពេញកូតារបស់ខ្លួនសម្រាប់ប្រកួតប្រជែងរដូវកាលនេះ ខណៈជើងហោះហើរអាចនឹងមកដល់ទីក្រុងបាងកកនាថ្ងៃស្អែកនេះតែម្តង។

តាមព័ត៌មានចុះផ្សាយជាក់លាក់ កីឡាករបរទេសទាំង ៣ រូប នឹងធ្វើដំណើរមកចូលរួមជាមួយក្លិប Buriram United សម្រាប់ត្រៀមរដូវកាលថ្មី ២០២០/២០២១ រួមមានម្នាក់សញ្ជាតិក្រូអាត និង ២ នាក់ទៀតមានសញ្ជាតិស៊ែប៊ី។

តាមដំណឹងជើងហោះហៅឯកជនខាងលើ នឹងធ្វើដំណើរចុះចតនៅព្រលានយន្តហោះអន្តរជាតិ Dong Mueang ក្នុងរាត្រីនេះ ឬព្រឹកស្អែក ប៉ុន្តែមិនទាន់អាចធ្វើដំណើរទៅណាទៀតឡើយ ដោយត្រូវដាក់ឲ្យបន្តនៅដោយឡែកគោរពតាមលក្ខខណ្ឌត្រួតពិនិត្យជំងឺ COVID-19 ២ សប្តាហ៍ជាមុនសិន។

ក្រោយការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃរួចរាល់ ក្លិបនឹងប្រកាសអំពីសមាសភាពកីឡាករបរទេសថ្មីទាំង ៣ រូបជាផ្លូវការ។

គួរឲ្យដឹងថាកាលពីដើមឆ្នាំ ២០២០ ក្លិប Buriram United បានបញ្ចេញកីឡាករបរទេសរបស់ខ្លួនដល់ទៅ ៤​ រូបចេញរួមមាន កីឡាករកូរ៉េខាងត្បូង Jung Jae-Yong, កីឡាករប្រេស៊ីល Ricardo Bueno, កីឡាករវេណេហ្ស៊ុយអេឡា Andrea Tunez និងកីឡាករអាហ្សង់ទីន Bernardo Cuesta 

ក្រឡេកមើលលីគកំពូលថៃឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត COVID-19 បានធ្វើការពន្យាលេងប្រកួតរហូតដល់កំឡុងខែកញ្ញា ឆ្នាំ ២០២០​ និងបន្តលេងឆ្លងឆ្នាំដល់ ២០២១ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628