បាល់ទាត់

Mason Greenwood ត្រៀម​ទទួលកុងត្រាថ្មី​ជាមួយប្រាក់​ឈ្នួលកើនឡើងទ្វេដង

ខ្សែ​ប្រយុទ្ធ Manchester United កីឡាករ Mason Greenwood គ្រោង​នឹង​ទទួល​បាន​កុងត្រា​ពី​ក្លិប​ បន្ទាប់​ពី​ក្លាយ​ជា​កីឡាករ​មាន​ឥទ្ធិពល​នៅ​ Old Trafford ហើយ​កាសែត Mirror បាន​រាយការណ៍​ថា​រូប​គេ​លេង​ទទួលបាន​ប្រាក់​ឈ្នួលទ្វេដង​លើស​ប្រាក់​ឈ្នួល​នៃ​ក្នុង​ត្រា​ចាស់។

Man Utd starlet Mason Greenwood lands bumper new £40,000-a-week ...

កាល​ពី​៩​ខែមុន Greenwood បាន​ចុះ​កុងត្រា​មួយ​ដែលរូប​គេ​ទទួល​បាន​ប្រាក់​ឈ្នួល ២៥០០០ផោនក្នុងមួយអាទិត្យ(មុនចុះកុងត្រានេះ​ទទួល​បាន​ប្រាក់​ឈ្នួល ៨០០ ផោន )​ ហើយ៦​បើ​តាម​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះរូប​គេ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​កើន​ឡើង​ហើយ។ តាម​ប្រភព​ខាង​លើ Mason នឹង​ទទយល​កុងត្រា​ថ្មី​មួយ​ដែល​រូប​គេ​ទទួល​បាន​ប្រាក់​ឈ្នួល ៤០០០០ផោន​ក្នុង​មួយ​អាទិត្យ។

កីឡាករ​វ័យ១៨​ឆ្នាំរូបនេះ​រក​បាន​គ្រាប់បាល់​សរុប​បាន​១៦​គ្រាប់​ហើយ​គ្រប់​ពានរង្វាន់។ រូប​គេ​ទើប​ចុះ​កុងត្រា​កាល​ពី​ប៉ុន្មាន​ខែ​ជាមួយ​សុពលភាព​៥​ឆ្នាំនិង​ជម្រើស​បន្ត​មួយឆ្នាំ​ទៀត។​រូប​គេ​មក​ហ្វឹកហាត់​ក្នុង​សាលាយុវជនថ្នាល​របស់ United តាំង​ពីអាយុ​៦​ឆ្នាំ​មក​ម្ល៉េះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628