បាល់ទាត់

បែ មករាសរសើរ​ថ្វី​ជើងកូដស្ដាំរបស់​បឹងកេត ស្លេះ សេន លេង​បាន​ល្អ

អគ្គលេខាធិការ​ក្លិប​បឹង​កេត​លោក បែ មករា​បាននិយាយ​សរសើរ​ខ្សែ​ការពារ​មាន​មូលដ្ឋាន​មក​ពី​ខេត្តកំពង់ឆ្នាំង ​ស្លេះ សេនថា​ជា​កីឡាករ​ដែល​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រូប​គេ​បាន​ជួយក្លិប​បឹង​កេត​ទទួលជ័យជម្នះ​ជាបន្តបន្ទាប់​ ពិសេស​ជាប់​ជម្រើសដំបូង​របស់​គ្រូ​បង្វឹកក្នុង​រដូវ​កាល​២០២០​នេះ។

បុរសធ្លាប់ជួយចូក​ជួយចែវឲ្យ​បឹង​កេតទទួល​ជោគជ័យនា​ពេល​កន្លងមក​ និយាយ​ក្នុង​គណនីហ្វេសបុករបស់ខ្លួនថា៖” Sleh Sen កីឡាករមួយរូបដែលមានភាពអត់ធ្មត់ ប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ។ កម្រិតលេងរបស់គាត់មានការរីកចម្រើនគួរអោយកត់សម្គាល់ ។ សូមប្អូនបន្តការខិតខំប្រឹងប្រែងដើម្បីមានឱកាសពាក់អាវក្រុមជំរើសជាតិ”។

ស្លេះ សេន​បាន​ក្លាយ​ជា​កម្លាំងសំខាន់ក្នុង​តំបន់​ការពារស្លាបស្ដាំរបស់​បឹង​កេត​ក្នុង​រដូវ​កាល​២០២០​នេះ ដោយ​រូប​គេ​បង្ហាញខ្លួនបាន​៧​ប្រកួត ហើយទប់​មិន​ឲ្យ​ក្លិប​របូត​គ្រាប់​បាល់​ច្រើន​នោះ​ទេ​ក្នុង​រដូវ​កាល​ថ្មី​នេះ៕

 

រូបភាព៖បឹងកេត

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628