បាល់ទាត់

Dortmund ទិញ​បាន​យុវជនវ័យ១៧ឆ្នាំ Jude Bellingham តម្លៃ​២៥លាន​អឺរ៉ូ

Borussia Dortmund បាន​ទទួល​ជោគជ័យក្នុង​ការ​ចុះហត្ថលេខា​ខ្សែ​បម្រើវ័យក្មេង Jude Bellingham ពី​ក្លិបលេង​ក្នុង​ក្របខ័ណ្ឌ Championship របស់​អង់គ្លេស Birmingham City ។

ក្លិប​លេង​នៅ bundesliga មួយ​នេះ​ចំណាយ​លុយ​២៥លាន​អឺរ៉ូ​សម្រាប់​តម្លៃខ្លួន​កីឡាករ​ម្នាក់​នេះ ហើយ​រូប​គេ​ក៏​បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​មាន​តម្លៃខ្លួនថ្លៃ​ជាង​គេបំផុត​ក្នុង​ពិភពលោកត្រឹម​វ័យ​១៧ឆ្នាំ។ Manchester United និង Bayern Munich មានទំនាក់ទំនង​ចង់​បាន​យុវជន​ឆ្នើម​ Bellingham ដែរ​ប៉ុន្តែ​រូប​គេ​ជ្រើសរើស​យក​ក្លិប​ Dortmund ទៅ​វិញ។

រូប​គេ​ក្លាយ​ជា​យុវជន​អង់គ្លេស​ទី​២​ដែលលេង​នៅ​ Dormund បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធស្លាប Jadon Sancho។ Bellingham និយាយ​ក្នុង​ពិធី​ចុះ​ហត្ថលេខាជាមួយ Dortmund ថា៖” ខ្ញុំ​មិន​និយាយ​ពាក្យ​ថា​អរគុណគ្រប់​គ្រាន់​ទៅ​កាន់ Birmingham City ​សម្រាប់​គ្រប់​យ៉ាង​ដែល​ក្លិប​បាន​ធ្វើ​ចំពោះ​ខ្ញុំ មិន​ថា​តែ​រដូវ​កាល​នេះ​ទេ​គឺ​ចាប់​តាំង​ពី​ខ្ញុំ​ចូល​រួម​តាំង​ពី​អាយុ​៧ឆ្នាំ។​ពេល​នេះ​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ដែល​បាន​មក​ចូល​រួម​ជាមួយ​ក្លិប​ធំ​ជាង​គេ​នៅ​អឺរ៉ុប”។

“​វិធីរបស់ Dortmund ពិសេស​អំពី​របៀបជួយឲ្យ​កីឡាករវ័យក្មេង​លូតលាស់​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​យ៉ាង​ងាយស្រួល ទាំង​ខ្ញុំផ្ទាល់​និង​ក្រុមគ្រួសារ។ ខ្ញុំ​អន្ទះសារ​យើង​លេង​លើ​ទីលាន​ដែល​ល្អបំផុត ហើយ​សង្ឃឹម​ថា​នឹង​បាន​បង្ហាញ​ទម្រង់​លេង​ក្រោម​អ្នក​ទស្សនា​៨ម៉ឺន​នាក់​ឆាប់​ៗ​នេះ”។

កីឡាករ​អាច​លេង​បាន​គ្រប់​តួនាទី​ក្នុងតំបន់បម្រើ​ ទើប​តែ​ឈាន​ដល់​វ័យ​១៧​ឆ្នាំ​កាល​ពី​ខែ​មិថុនា​នេះ​ទេ​ តែ​រូប​គេ​បង្ហាញខ្លួន​បាន​៣៩​ប្រកួត ក្នុងពាន​រង្វាន់ Championship ឲ្យ​ Birmingham ក្នុង​រដូវ​កាល​២០១៩/២០២០​ នឹង​ស៊ុត​បញ្ជូល​ទី​បាន​៤​គ្រាប់៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628