បាល់ទាត់

Takefusa Kubo អរគុណក្លិប Real Mallorca ផ្ដល់ឱកាស​បាន​លេង​ពេញមួយរដូវ​កាល

ខ្សែ​បម្រើសញ្ជាតិ​ជប៉ុន Takefusa Kubo​បាន​អរគុណដល់​ក្លិប​ Real Mallorca បន្ទាប់​ពី​បញ្ចប់​កុងត្រាខ្ចី​ជើង​ជាមួយក្លិប​ហើយ​រូប​គេ​ត្រូវ​ត្រឡប់​ទៅ Real Madrid វិញ។

ក្រៅពី​សរសេរថ្លែងអំណរគុណយ៉ាង​វែង​ក្នុង​បណ្ដាញ​សង្គម Instagram របស់​ខ្លួន Kubo ក៏​សុំ​ទោស​ចំពោះក្លិប​និង​អ្នក​គាំទ្រ​ដេល​រូប​គេ​មិន​អាច​ជួយឲ្យ​ក្លិប​រក្សា​កៅអី​លេង​ពាន La Liga នៅ​រដូវ​កាល​ក្រោយ។ Mallorca បញ្ចប់​ចំណាត់​ថ្នាក់​ទី​១៩​ក្នុង​តារាង​លីគ​ហើយ​ត្រូវ​កាត់​ចេញ​ទៅ​លីគ​ទី​២​អេស្ប៉ាញ Segunda División សម្រាប់​រដូវ​កាល ២០២០/២០២១។

ខាង​ក្រោម​ជាខ្លឹមសារសរសេរក្នុងគណនីបណ្ដាញសង្គមរបស់​ខ្លួន៖

” ជាដំបូងខ្ញុំ​ចង់អរគុណដល់ការ​គាំទ្រ​ពេញ​មួយ​រដូវ​កាល​។ខ្ញុំក៏​សូមទោស​សម្រាប់​ការបរាជ័យ​ក្នុង​ការ​ជួយក្រុម​ដល់​គោលដៅ​ដែលខ្ញុំ​បានកំណត់ទុក។ រដូវ​កាលដ៏​លែវមួយ​នេះ​គឺ​ចា​ពេលវេលា​ដែល​មិន​អាច​បំភ្លេចបាន”។

“​ពី​ដំបូង​! ភាំគី​ទាំងអស់ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ។​សប្ដាហ៍​ដំបូង​នៅ​ទីនេះខ្ញុំមាន​អារម្មណ៍​ថា​សម្របខ្លួន​បាន​ល្អ​ដូច​នៅ​ផ្ទះ​របស់​ខ្លួន​អីចឹង។​វា​បាន​ជួយខ្ញុំ​ច្រើន​ណាស់​ទាំង​កីឡាករ​ដទៃ​ទៀត​និង​ខ្ញុំខ្លួន​ឯង។​អរគុណម្ដង​ទៀត!”។

Takefusa Kubo​បង្ហាញខ្លួន​បាន​៣៥​ប្រកួត​ក្នុង​រដូវ​កាល​នេះ​រក​បាន​៤​គ្រាប់​និង​បញ្ជូនបាល់​បាន​៥​ដង។ កីឡាកររូបនេះក៏​ជាប់​ក្នុង​បញ្ជី​ឈ្មោះកីឡាករវ័យក្មេង​ល្អបំផុត​ក្នុងពិភពលោក​ 2019-2020 “Golden Boy”ហើយ​រូប​គេ​នឹង​ត្រឡប់​ទៅ​កាន់​ក្លិប​ដើម Real Madrid វិញ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628