បាល់ទាត់

BREAKING: ពាន Ballon d’Or ឆ្នាំ ២០២០ ត្រូវលុបចោលព្រោះ COVID-19

ជាផ្លូវការកម្មវិធីប្រគល់ពានរង្វាន់ឯកត្តជន Ballon d’Or ឆ្នាំ ២០២០ ត្រូវបានលុបចោលដើម្បីចូលរួមបង្ការជំងឺរាតត្បាត COVID-19 ដូច្នេះមានន័យថា ក្នុងឆ្នាំនេះពុំមានកីឡាករណាដែលទទួលបានឡើយ។

ពានរង្វាន់ដែលរៀបចំដោយប្រទេសបារាំងខាងលើត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៦ ខណៈកីឡាករកំពូលកម្រិតពិភពលោក Lionel Messi បានឈ្នះពានមួយនេះ ៦ សម័យកាលលើសគេឯង និងតាមពីក្រោយដោយតារាឆ្នើម Cristiano Ronaldo ៥ សម័យកាល។

ក្នុងឆ្នាំនេះ គឺជាលើកដំបូងជាប្រវត្តិសាស្ត្រគិតចាប់តាំងពីបង្កើតពានរង្វាន់ឯកត្តជនមួយនេះមកទល់សព្វថ្ងៃ ដែលអាក់ខានរៀបចំពិព្រោះដើម្បីចូលរួមបង្ការការរាលដាលនៃជំងឺឆ្លងសកល COVID-19 ។ នៅក្នុងសេចក្តីប្រកាសជាផ្លូវការ ខាងស្ថាប័នរៀបចំមានសង្ឃឹមនឹងរៀបចំឡើងវិញ និងបន្តទៅមុខជាធម្មតាពីឆ្នាំក្រោយ ២០២១ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628