បាល់ទាត់

Rio Ferdinand ថា​បើលក់​ Pogba ចេញ! ​តើ​យក​នរណាមក​ជំនួស​ឲ្យ​សាកសម?

លោក Rio Ferdinand បានថ្លឹងថ្លែងលើអនាគតដ៏វែងឆ្ងាយរបស់ខ្សែ​បម្រើ​ Manchester United កីឡាករ Paul Pogba ដោយ​លោកបាននិយាយទៅកាន់ទូរទស្សន៍ BT Sport ថា៖“ ខ្ញុំបានឃើញមនុស្សជាច្រើន អ្នកគាំទ្រ រួម​ទាំង​បណ្ឌិតបាល់​ទាត់​មួយចំនួនបានផ្ដល់មតិ​ថា​ក្លិប​គួរ​តែ​លក់​គាត់​ចេញ​បើ​ចង់​កែលម្អ​ក្លិប​ឡើងវិញ”។

“Manchester United មិន​ទាន់​បាន​ឃើញ​ភាព​ល្អបំផុត​របស់ Pogba នៅ​ឡើយ​ទេ។ យើង​ទើប​តែ​ចាប់​ផ្ដើម​ឃើញ​គាត់​នៅ​ពេល​នេះ​ប៉ុនណោះ។ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ហើយ​ក្នុង​ការ​រិះគន់​គាត់។​ អ្វី​ដែល​ខ្ញុំ​និយាយ​ពេល​នេះ គឺ​ថា​ពួក​គេចាប់​ផ្ដើម​ឃើញសក្ដានុពលរបស់​គាត់ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ក្លិប​គួរ​តែ​ចុះ​កុងត្រា​យក​គាត់​ហើយ”។

“ឥឡូវនេះពួកគេនឹងចាប់ផ្តើមមើលឃើញ។ ហេតុអ្វីត្រូវលក់គាត់ឥឡូវនេះ? ប្រសិនបើអ្នកនឹងជំនួសគាត់ តើអ្នកនឹងយកនរណាដែលល្អជាងគាត់។នៅលើ​ពិភពលោកនេះ​តើ​អ្នក​នឹង​ទទួល​បាន​ខ្សែបម្រើណាម្នាក់​ដែល​ល្អ​លើស​គាត់។ មិននិយាយច្រើន​ទេ!​រក្សា​គាត់​ទុក​ទៅ”។

blog_image

Pogba នៅ​តែ​មាន​ព័ត៌មាន​ជាប់ទាក់​ទង​ផ្ទេរចេញ​ពី​កីឡដ្ឋាន Old Trafford ក្នុង​រដូវ​កាល​នេះ​ពិសេស​ជាប់​ជាមួយ Juventus និង​ Real Madrid ។​ថ្វី​បើ​មួយរៈ​កាល​ចុង​ក្រោយ​នេះ​គាត់​លេង​ចាប់​ដៃគូក្នុងតំបន់​បម្រើ​ជាមួយ Bruno Fernandes, Nemanja Matic យ៉ាង​រឹង​ក៏​ដោយ​ក៏​មាន​ព័ត៌មាន​អំពី​ការ​ចាក​ចេញ​របស់​កីឡាករ​បារាំងរូបនេះដដែល។

ព័ត៌មាន​ចុង​ក្រោយ​ក្លិប​បនិសាចក្រហម​កំពុង​រៀប​ចំ​កុងត្រាថ្មី​ឲ្យ​ Pogba បន្ទាប់​ពី​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​ឆ្នាំ​២០២២៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628