បាល់ទាត់

Juventus ចង់​បាន Pochettino មក​ជំនួសស្ដេចបារី Sarri រដូវ​កាលក្រោយ

ក្លិប​សេះបង្កង់ Juventus បាន​ចាប់​ផ្ដើម​ពិភាក្សា​លើ​ការ​នាំយក​អតីតគ្រូ​បង្វឹក​ក្លិប Tottenham លោក Mauricio Pochettino មក​ជំនួស​គ្រូ​បង្វឹក​បច្ចុប្បន្នលោក Maurizio Sarri។

ទោះ​បី​ជា​ Juventus កំពុង​ឈរ​កំពូល​តារាង​ Serie A លើស​គេលើសឯង​ដល់​ទៅ​៨​ពិន្ទុ​ជាមួយ​និង​ការ​សល់៤​ប្រកួត​ក្នុង​ដៃ ក៏​ការងារ​របស់​លោក Sarri កំពុងស្ថិត​ក្នុងគ្រោះថ្នាក់ ​ពី​ព្រោះ​តែ​ទម្រង់​លេង​របស់​ក្រុម​ទាំងមូល​ធ្លាក់ចុះ​មុន​ដូច​ពេល​មុន។ ពេល​នេះ​មន្រ្តីរបស់​ក្លិប​ជើងឯកលីគ​កំពូល​អ៊ីតាលី​ខាង​លើកំពុងនិយាយ​ជាមួយ​ភ្នាក់ងារ​របស់​លោក Pochettino ហើយ។

តាម​រយៈ​កាសែតអ៊ីតាលី  La Stampa បាន​បង្ហាញថា ភាគ​រយៈ​ខ្ពស់​ណាស់​ដែល​លោក Pochettino​ អាច​នឹង​មក​កាន់​ដំណែង​ជំនួស​លោក​តាស្ដច​បារី Sarri បន្ទាប់​ពី​គ្រូ​បង្វឹក​អាហ្សង់ទីន​ទំនេរ​អស់​ជា​ច្រើន​ខែ​មក​ហើយ ​ក្រោយ​ចាក​ចេញ​ពី​ដំណែង​គ្រូ​បង្វឹក Tottenham កាល​ពី​ខែ​វិច្ឆិកា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628