បាល់ទាត់

Shinji Kagawa ទៅលេងនៅ Besiktas FC ក្នុងលក្ខខ័ណ្ឌខ្ចីជើងកន្លះរដូវកាល

ខ្សែបម្រើឆ្នើមរបស់ជម្រើសជាតិជប៉ុន Shinji Kagawa បានផ្ទេរទៅចូលរួមជាមួយក្លឹប Besiktas FC របស់លីគកំពូលទួរគីជាផ្លូវការ ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Borussia Dortmund តែប៉ុណ្ណោះ។

បើតាមការបង្ហោះចេញពីក្នុងគណនីផ្លូវការរបស់ក្លឹបយក្សអាល្លឺម៉ង់ខាងលើ បានឲ្យដឹងថា កីឡាករម្ចាស់អាវលេខ២៣ ជនជាតិជប៉ុនរបស់ខ្លួន បានធ្វើដំណើរទៅចូលរួមជាមួយក្លឹប Besiktas FC ដែលកំពុងស្ថិតនៅលេខរៀងទី៦ នៃតារាងលីគកំពូលទួរគី រហូតដល់បញ្ចប់រដូវកាល ២០១៨-២០១៩ នេះ។

 

ការផ្លាស់ប្តូរនេះ គឺជាជម្រើសដ៏ល្អសម្រាប់កីឡាករដែលបានជួយឲ្យជប៉ុន ឈ្នះជើងឯកនៃព្រឹត្តិការណ៍ AFC Asian Cup កាលពីឆ្នាំ២០១១ ពីព្រោះក្នុងរដូវកាលនេះនៅទឹកដីអាល្លឺម៉ង់ Shinji Kagawa ស្ទើតែគ្មានឳកាសបង្ហាញខ្លួនលើទីលានសោះឡើយ ពោលមកដល់ពាក់កណ្តាលរដូវកាលនេះ ទើបតែបង្ហាញខ្លួនបាន៤លើកប៉ុណ្ណោះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628