បាល់ទាត់

Inter Miami CF ចាញ់៥​ប្រកួតជាប់​គ្នាក្នុង​ក្របខ័ណ្ឌ MLS តែ Beckham ថា​​Man Utd និង​ Real Madrid ក៏មិនជោគជ័យត្រឹមបង្កើតបាន​មួយថ្ងៃ​ដែរ

ក្លិប​បាល់​ទាត់ Inter Miami CF​ របស់​អតីតល្បី​លំដាប់​ពិភពលោក David Beckham​ បាន​រងបរាជ័យ​ទាំងអស់​ក្នុង៥​ប្រកួត​ដំបូង​ក្នុងពាន​រង្វាន់ Major League Soccer ប៉ុន្តែ​ម្ចាស់​ក្លិប​រូបនេះមិន​មាន​ការ​ព្រួយបារម្ភ​អ្វី​នោះ​ទេ។

David Beckham បាន​បង្ហាញប្រតិកម្ម​ក្នុង​បណ្ដាញ​សង្គម​ Instagram របស់ខ្លួន​ថា ៖” ពេលខ្លះ​ផ្លូវ​ដើរ​នៅ​វែង​ឆ្ងាយ ​ហើយ​អ្នក​ត្រូវ​តែ​បន្តដកដង្ហើមដើម្បី​គោលដៅរបស់​អ្នក។ Manchester United, Real Madrid, LaLiga និង​ Premiership មិនមែន​បង្កើតតែមួយថ្ងៃ​ឯណា”។

” ក្រុមកីឡាករ​និង​ក្លិប​ត្រូវ​ការ​ពេល​វេលាច្រើន​ទៀត ដើម្បី​លូតលាស់​ប៉ុន្តែ​ពេល​ដែលពួក​គេ​ឆ្លង​កាត់ពេល​វេលា​ដ៏​ពិបាកនោះ​ គោលដៅវាហាក់​នៅ​ឆ្ងាយណាស់។ វាចាំបាច់ណាស់ក្នុងការចំណាយពេលឆ្លុះបញ្ចាំងពីអ្វីដែលយើងសំរេចបាន។ ខ្ញុំមានមោទនភាពចំពោះក្រុមរបស់ខ្ញុំ ក្លឹប និងអ្នកគាំទ្រដ៏អស្ចារ្យដែលយើងមាន។ ការអត់ធ្មត់គឺជាគុណធម៌មួយ”។

Inter Miami រង់បរាជ័យ​៥​ប្រកួត​ជាប់​គ្នា​ខណៈ​ចុង​ក្រោយ​ចាញ់​ក្លិប New York City FC កាល​ពី​ថ្ងៃ​អាទិត្យ​ហើយ​បាន​ធ្លាក់​ចេញ​ពីក្របខ័ណ្ឌ​បន្ទាប់​ពី​ឈរ​បាត​តារាង​ពូល​A៕

Source: DavidBeckham @ Instagram

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628