បាល់ទាត់

Mbappe​ បង្ហាញឆន្ទៈបន្តស្នាក់នៅ PSG

ខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Kylian Mbappe នាម​បញ្ជាក់ថា​គាត់​នឹង​បន្ត​ស្នាក់​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ទោះ​បី​ជា​មាន​រឿង​អ្វីកើត​ឡើង​ក្នុង​កំឡុង​រដូវ​កាល​ដោះដូរ​កីឡាករ​នៃ​រដូវ​ក្ដៅ​នេះ​ក៏​ដោយ។

ម្ចាស់​ពាន World Cup 2018 ស្ថិត​ក្នុង​ប្រធានបទដោះដូរ​ទៅ​ក្លិប​នេះ​ទៅ​ក្លិប​នោះ ជាតួរយ៉ាង​ Real Madrid និង​ Liverpool គឺ​ជា​ក្រុម​ល្បីៗ​តាម​ប្រកិតៗ​យក​ហត្ថលេខាកីឡាករ​វ័យ​២១ឆ្នាំរូបនេះ។ Mbappe ផុត​កុងត្រា​ជាមួយ PSG ក្នុង​ឆ្នាំ​២០២២​ តែ​ហាក់​គ្មាន​តម្រុយអ្វីលេចឡើង​ថា​រូប​គេ​នឹង​ចាក​ចេញ​ពី​បារាំង​នោះ​ទេ ស្រប​ពេលសាមីខ្លួនកីឡាករនិយាយ​បែប​នេះ​ទៀត​នោះ​។

“ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា​ខ្ញុំនៅ​ទីនេះ។​ ខ្ញុំ​ស្ថិត​ក្នុង​គម្រោងបួន​ឆ្នាំមួយរបស់​ក្លិប។ សម្រាប់​អ្នក​គ្រប់​គ្នា!​ការ​គ្រប់​គ្រង់ អ្នក​គាំទ្រ…ខ្ញុំ​នឹង​បន្ត បន្ត​នៅ​ទី​នេះ​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ”។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628