បាល់ទាត់

AT Madrid កំណត់តម្លៃខ្លួនកប់ពពក ១២០ លានអឺរ៉ូ បើ Chelsea ចង់បាន Jan Olbak

ក្លិបយក្សអេស្ប៉់ាញ Atletico Madrid បានបញ្ចេញតួរលេខតម្លៃខ្លួនកីឡាករអ្នកចាំទី Jan Olbak ដល់ទៅ ១២០ លានអឺរ៉ូ ប្រសិនបើក្លិបតោខៀវ Chelsea នៅតែទទូចចង់បានបន្តទៀតនោះ។

បើតាមការចុះផ្សាយរបស់ Daily Mail លោក Diego Simeone អ្នកចាត់ការទូទៅចាស់វស្សារបស់ក្លិប Atletico Madrid ហាក់ដូចជាពុំមានចេតនាចង់ឲ្យអ្នកចាំទីវ័យ ២៧ ឆ្នាំខាងលើទៅកាន់ក្លិបដទៃឡើយ ហេតុដូច្នេះបានជាតម្លើងតម្លៃខ្លួនដល់ទៅ ១២០ លានអឺរ៉ូ។ ប្រសិនបើ Chelsea ពិតជាហ៊ានចំណាយលុយកម្រិតនេះមែន មានន័យថា Jan Oblak នឹងបំបែកកំណត់ត្រាជាអ្នកចាំទីថ្លៃជាងគេក្នុងពិភពលោក ដែលសព្វថ្ងៃកំពុងកាន់កាប់ដោយអ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga ដែលកំពុងប្រកបអាជីពនៅទឹកដី Stamford Bridge ស្រាប់នោះ។

យ៉ាងណាក្តី! តាមប្រភពដដែលចំពោះភាគីសាមីកីឡាករផ្ទាល់ ក៏បង្ហាញគំនិតមិនចង់ចាកចេញពី Atletico Madrid ដែលរូបគាត់បានបង្ហាញខ្លួនជាមួយតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

ក្រឡេកមើល Chelsea វិញក្រៅពីអ្នកចាំទី Jan Oblak ក៏បង្ហាញការចាប់អារម្មណ៍ទៅលើអ្នកចាំទីរបស់ក្លិប Manchester United ដែលកំពុងដាក់ខ្ចីជើងនៅក្លិប Sheffield United ពោលគឺ Dean Henderson រួមផង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628