បាល់ទាត់

បឹងកេត​របួស​ខ្សែ​ប្រយុទ្ធវ័យក្មេង​ម្នាក់​មុន​ទទួលភ្នំពេញ​ក្រោនក្នុងទឹក​ដីរបស់​ខ្លួន

ក្រុមបឹង​កេត​នឹង​ត្រូវ​បាត់​បង់ខ្សែ​ប្រយុទ្ធម៉ុន វ៉ាន់ដា​មុន​ជំនួប​ជាមួយក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​ក្នុង​សប្ដាហ៍​ទី១០​នៃ​ពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២០​នេះ​ដោយ​សារ​ ដាច់សរសៃកជើងឆ្វេង ( Ligament Ankles ) អំឡុងការហ្វឹកហាត់ មុនការប្រកួតទល់នឹងក្រុម សូលទីឡូអង្គរ ក្នុងលីគកំពូលកម្ពុជា កាលពីសប្តាហ៍ទី ៦ កន្លងទៅ។

យោង​តាមការ​សម្ដី​របស់​គ្រូពេទ្យវប្រចាំ​ក្លិប​បាន​ឲ្យ​ដឹង​ថា ៖ “ របួសកជើង របស់គាត់នេះ នឹងត្រូវការសម្រាករយៈពេលពី ៤ ទៅ ៦ខែ ដោយនឹងត្រូវវះកាត់កជើងហ្នឹង ហើយបច្ចុប្បន្ន យើងកំពុងទាក់ទងយករូបគេ ទៅប្រទេសវៀតណាម ដោយសារតែនៅកម្ពុជាយើង ពុំមានឧបករណ៍វះនោះទេ ” ។

ជុំវិញបញ្ហារបួសនេះ​ដែរមាននន័យ​ថា រូបគេនឹងខកខានឱកាសបង្ហាញខ្លួនក្នុងលីគពី​៤​ទៅ​៦​ខែ ហើយ​ចាប់​តាំង​ពី​បាល់​ទាត់​លេង​ឡើងវិញ រូប​គេ​មិន​ទាន់បានចូលម​លេង​នៅ​ឡើយ​ទេ។ ម៉ុន វ៉ាន់ដា ទទួលបានឱកាសបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា កាលពីសប្តាហ៍ទី ១ ទល់នឹងក្លិបអង្គរថាយហ្គឺរ និងក្នុងជំនួប ទល់នឹងក្លិបនគរបាលជាតិ មុនពេលដែលសកម្មភាពកីឡាត្រូវបានផ្អាកជាបណ្តោះអាសន្នអំឡុងពេលទប់ស្កាត់ជំងឺ COVID-19 រហូតមកទល់នឹងបច្ចុប្បន្ន ៕

 

ប្រភព៖បឹងកេត

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628