បាល់ទាត់

ឡើង​មក​លេង​នៅ Premier League វិញ Leeds United គ្រោងចំណាយគ្រាក់ៗលើ​ធនធានកីឡាករអាហ្សង់ទីន

Leeds United បាន​បញ្ចប់​ចំណាត់​ថ្នាក់​កំពូល​តារាង​ក្នុង​ក្របខ័ណ្ឌ Championship បន្ទាប់​ពី​យក​ឈ្នះ​ក្រុម Charlton Athletic ៤​ទល់០​ហើយ​ពេល​នេះ ពួក​គេ​កំពុងតែ​ពង្រឹងខ្លួន សម្រាប់​ប្រកួត​ប្រជែង​ក្នុងពាន​រង្វាន់ Premier League​រដូវ​កាល​ក្រោយ។

ពួក​គេ​ក្រសោប​បាន​៩៣​ពិន្ទុ​ក្នុង​ចំណោម​៤៦​ប្រកួត ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​លោក Marcelo Bielsa។​ Leeds នឹង​មាន​គម្រោង​ចំណាយ​ធំ​សម្រាប់រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​រដូវ​កាលថ្មី​នេះ ហើយ​ពួក​គេបាន​ភ្ជាប់​ទំនាក់ទំនងជាមួយ​កីឡាករ​វ័យក្មេង​ដេល​មាន​ទេពកោសល្យល្អ​របស់​អាហ្សង់ទីន​រួច​ទៅ​ហើយ។ កាសែត​អាហ្សង់ទីន Ole បាន​រាយការណ៍​ថា​ Leeds ចង់​បាន​កីឡាករ​ Thaigo Almada យុវជន​របស់​ Velez Sarsfield និង​កីឡាករ​វ័យក្មេង​ដទៃ​ទៀត​ដូច​ជា Juan Foyth, Lucas Martinez Quarta, Matias Zaracho និង Nicolas Gonzalez។

លោក Bielsa ពិត​ជា​ជិតស្និទជាមួយ​កីឡាករ​មាន​ទេពកោសល្យកំពូលៗ​ទាំង​នោះ​ ប៉ុន្តែ​តាម​ពិត​ទៅ ​Leeds ក៏​មិន​នឹង​ចុះ​កុងត្រា​យក​កីឡាករ​ទាំង​៥​នាក់​ខាង​លើ​នេះ​ដែរ។ Almada គឺ​ជា​កីឡាករ​ដែល​ក្លិប​ខាង​លើចង់បាន​បំផុត​។ កីឡាករ​នាំ​លេងវ័យ​១៩​ឆ្នាំ​រូបនេះរក​បាន​៩​គ្រាប់ ​និង​បញ្ជូនបាល់​បាន​៤​ដង​ក្នុង​ការ​បង្ហាញខ្លួន​៤៦​ប្រកួត​នៅ​ឈុត​ធំឲ្យ Velez ខណៈរូប​គេ​ត្រូវ​បាន​គេប្រដូច​ទៅ​នឹង​ Lionel Messi ថ្មីរបស់​អាហ្សង់ទីន។

ក្រៅ​ពី​កីឡាករប៉ុន្មាន​ខាង​លើ ក្លិប​មួយ​នេះ​ក៏មាន​ទំនាក់​ទំនង​ជាមួយ​កីឡាករ​វ័យចាស់​មួយចំនួន​ដូចជា Edison Cavani, Zlatan Ibrahimovic,….ជា​ដើម។​គេ​រំពឹង​ថា​ការ​ឡើង​មក​លីគ​កំពូល​អង់គ្លេស​ម្ដង​នេះ​ក្លិប​នឹង​ចំណាយ​ធំ​សម្រាប់​ប្រកួត​ប្រជែង​ពាន​ធំ​ក្នុង​តំបន់​អឺរ៉ុប​ដូច​ ដែលបាន​ធ្វើ​កាល​ពី​អតីតកាល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628