បាល់ទាត់

Sardar Azmoun ឈ្នះពាន​ស្បែក​ជើង​មាសលីគ​កំពូលរុស្សីរដូវ​កាល​២០១៩/២០២០

ST. PETERSBURG, ខ្សែប្រយុទ្ធក្លិប Zenit កីឡាករ Sardar Azmoun បាន​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​រុស្សី​ Russian Premier League (RPL) រដូវ​កាល​២០១៩/២០២០នេះ បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ទី​៣០​ក្នុង​លីគ​ជាមួយក្លិប FC Rostov ។

ស្បែក​ជើង​មាសនេះ​រូប​គេ​បាន​ឈ្នះ​ជាមួយមិត្តរួម​ក្រុម Artem Dzyuba ដេល​បួក​គេ​លេង​បាន​២៨​ប្រកួត​ដូច​គ្នា​ហើយ​រក​បាន​១៧​គ្រាប់​ស្មើគ្នា​ទៀត។​តែ​យ៉ាងណា! កីឡាករ​ជម្រើស​ជាតិ​អ៊ីរ៉ង់​ត្រូវ​បាន​ឲ្យ​ក្លាយ​ជា​ម្ចាស់​ពាន​ដោយ​សារ​ចំនួន​ស៊ុត​បាល់​ប៉េណាល់ទី​តិច​ជាង៣​គ្រាប់​បើ​ធៀប​ជាមួយ Artem ។ ក្នុង​ចំណោម​១៧​គ្រាប់​ដូច​គ្នា Azmoun ស៊ុត​បាល់​ប៉េណាល់ទី​តែ​មួយ​គ្រាប់​គត់​ ខណៈ​ Dzyuba  ស៊ុត​ដល់​ទៅ​៧​គ្រាប់។

View this post on Instagram

خداروشکر ❤️😍🙏🏻

A post shared by IAmSardar (@sardar_azmoun) on

ក្នុង​ប្រវត្តិសាស្រ្ត​លីគ​កំពូល​រុស្សី Azmoun គឺ​ជា​កីឡាកររបស់ Zenit ទី​៣​ដែល​បញ្ចប់​ចំណាត់​ថ្នាក់​កំពូល​តារាង​ស៊ុតបញ្ជូល​ទី​ច្រើន​ជាង​គេ។ កាល​ពី​ឆ្នាំ​២០០៤​ កីឡាករ Aleksandr Kerzhakov​ ជា​អ្នក​ឈ្នះ​ហើយរដូវ​កាល​២ឥ១៤/២០១៥​ទៅ​លើ​ខ្សែ​ប្រយុទ្ធប្រេស៊ីល Hulk៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628