បាល់ទាត់

Romero កំពុងពិចារណាអនាគតរបស់​ខ្លួន​ ក្រោយ​អង្គុយមើល De Gea លេង​ក្នុង​ជំនួប​ជាមួយ West Ham

អ្នក​ចាំ​ទី​ដៃទី​២​របស់​ Manchester United កីឡាករ Sergio Romeroកំពុងតែ​ពិចារណាអំពី​អនាគត​របស់​ខ្លួនហើយ ខណៈ​ដែល​កីឡាករ​វ័យ​៣៣ឆ្នាំ​រូបនេះត្រូវ​បាន​ David de Gea ដណ្ដើម​យកឱកាសរបស់​ខ្លួន​ស្ទើរតែ​ទាំងអស់​នៅ​ក្លិប។

អ្វី​ដែល​រូប​គេ​អន់ចិត្ត​បំផុត​នោះ​គឺ​លោក Ole Gunnar Solskjaer មិន​ដាក់​គាត់​លេង​ក្នុង​ជំនួប FA Cup វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ហើយ​សូម្បី​តែការ​ប្រកួត​លីគ​ដេល​នៅ​សេសសល់​ក៏​ត្រូវ​បាន De Gea ប្រមូល​អស់​ដែរ។ មូលហេតុ​នេះ​ហើយ​!​ប្រភព​ Metro បាន​បង្ហាញ​ថា​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​កំពុងពិចារណា​អនគាតរបស់​គាត់​ហើយ។

គាត់​រំពឹង​ថា​បាន​ចាប់​បាល់​ក្នុង​ជំនួប​នៅ​កីឡដ្ឋាន Wembley ពេល​លេង​ជាមួយ Chelsea ខណៈ​ដែល​ការ​ប្រកួត​នោះ United រងបរាជ័យ ​ហើយ​រូប​គេ​អង្គុយ​មើល​ក្លិប​ទាំង​មិន​អាច​ជួយអី​បាន។ ពេល​នេះ! ប្រសិន​បើ De Gea បន្ត​ស្នាក់​នៅ​នៅ​រដូវ​កាល​ក្រោយ​ ស្រប​ពេល​ក្លិប​ពិចារណា​អំពី​កុងត្រា​និង​ប្រាក់​ឈ្នួល ហើយ​ទន្ទឹម​ការ​កោះ​ហៅ​អ្នក​ចាំ​ទី​ Dean Henderson​ ពី​ក្លិប Sheffield United Romero ត្រូវ​ខើចឱកាស​កាន់​តែ​ច្រើន​ហើយ​រូប​គេ​នឹង​ប្រឈម​មុខ​មិន​បានន​លេង​ទាល់​តែ​សោះ​ផង​ក៏​មិន​ដឹង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628