បាល់ទាត់

កីឡាករអាជីពម៉ាឡេស៊ីទី ១ តេស្តឃើញផ្ទុកជំងឺ COVID-19

ជាផ្លូវការកីឡាករមួយរូប ជាសមាជិករបស់ក្លិប Kuching FA នៅក្របខណ្ឌលីគលំដាប់ទី ២ ម៉ាឡេស៊ី រដូវកាល ២០២០ ត្រូវបានរកឃើញមានផ្ទុកជំងឺ COVID-19 ដែលនេះគឺជាករណីដំបូងគេសម្រាប់កីឡាករបាល់ទាត់អាជីពជនជាតិម៉ាឡេស៊ីផ្ទាល់ផ្ទុកនូវជំងឺរាតត្បាតសកលមួយនេះ។

សេចក្តីប្រកាសបានបង្ហាញឡើងនៅក្នុងគេហទំព័រគណនីបណ្តាញសង្គម Facebook ផ្លូវការរបស់ក្លិប Kuching FA ប៉ុន្តែបានសុំលាក់អត្តសញ្ញាណកីឡាករ ក្នុងន័យគោលការណ៍ឯកជនភាព។ បន្ថែមពីនេះកីឡាករដែលបានផ្ទុកជំងឺ COVID-19 ត្រូវបានខាងក្លិបបញ្ចូនទៅកាន់មន្ត្រីសម្រាកព្យាបាល ដែលរៀបចំដោយខាងក្រសួងសុខាភិបាលម៉ាឡេស៊ីរួចរាល់។ ខណៈកីឡាករដទៃទៀតក្នុងក្រុម ដែលធ្លាប់ប៉ះពាល់គ្នាកំពុងស្ថិតនៅក្នុងការតាមដាន។

គួរឲ្យដឹងផងថា Kuching FA ជាក្លិបបាល់ទាត់អាជីពបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ ហើយមានមូលដ្ឋានស្ថិតនៅរដ្ឋ Sarawak ខណៈឆ្នាំមុនកន្លងទៅបានទទួលចំណាត់ជាជើងឯករងនៅលីគលំដាប់ទី ៣ ម៉ាឡេស៊ី នឹងទទួលបានឱកាសឡើងមកលេងលីគលំដាប់ទី ២ ម៉ាឡេស៊ី ឆ្នាំនេះ។

ក្រឡេកមើលលីគបាល់ទាត់ម៉ាឡេស៊ីវិញ ត្រូវបានសម្រាកតាំងពីដើមឆ្នាំមកម្ល៉េះ ដោយឡែកសម្រាប់លីគទី ២ ផ្ទាល់គ្រោងនឹងដំណើរការឡើងវិញកំឡុងខែសីហា ខែក្រោយនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628